RCEP​ផ្តល់ឱ្យកម្ពុជានូវច្រកចូល​ទៅ​កាន់ទីផ្សារដែ​លមានប្រជា​ជនចំនួន​២,៣ប៊ីលាននាក់

កាលពីថ្ងៃអង្គារសម្តេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)បានផ្តល់ឱ្យកម្ពុជាចូលទៅក្នុងទីផ្សារដែលមានប្រជាជនចំនួន ២,៣ប៊ីលាននាក់។សម្តេចបានថ្លែងប្រាប់អ្នកចូលរួមប្រមាណ៣០០ នាក់នៅឯកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកល (GCET) ឆ្នាំ២០២៤នៅរាជធានីភ្នំពេញថា“នេះមានន័យថាមិនមែនគ្រាន់តែការចូលទៅកាន់ទីផ្សារក្នុងស្រុករបស់ប្រទេសកម្ពុជាដែលមានអ្នកប្រើប្រាស់១៧ លាននាក់ប៉ុណ្ណោះទេ។ប៉ុន្តែទៅកាន់ទីផ្សាររួមបញ្ចូលគ្នារាប់ពាន់លាន”។

សម្តេចបានបន្ថែមថា“យើងមិនត្រឹមតែផ្តល់កន្លែងសម្រាប់វិនិយោគិនឱ្យវិនិយោគប៉ុណ្ណោះទេ។ប៉ុន្តែយើងកំពុងផ្តល់ជូនពួកគេនូវសំបុត្រទៅកាន់អនាគតនៃតំបន់នេះ”។កិច្ចប្រជុំកំពូលGCETគឺជាវេទិកាអន្តរជាតិប្រចាំឆ្នាំដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រទេសចិននិងពិភពលោក។វាផ្តល់នូវវេទិកាសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់លើព្រឹត្តិការណ៍តំបន់និងសកលលោកដែលទាក់ទងនឹងការកើនឡើងរបស់ប្រទេសចិនក្នុងនាមជាសេដ្ឋកិច្ចឈានមុខគេលើពិភពលោក។ថ្លែងក្នុងកិច្ចប្រជុំកំពូលនោះ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីកម្ពុជាទទួលបន្ទុកបេសកកម្មពិសេសនៃកិច្ចការពាណិជ្ជកម្ម និងសេដ្ឋកិច្ចពហុភាគីបានមានប្រសាសន៍ថាRCEPគឺជាលិខិតូបករណ៍ដ៏មានឥទ្ធិពលក្នុងការជំរុញសន្តិសុខវិបុលភាពនិងភាពជាដៃគូក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងជាតំណភ្ជាប់ដ៏សំខាន់ទៅកាន់ដៃគូរបស់អាស៊ាននៅបូព៌ា។លោកបានបន្តថា៖«RCEPមានសក្តានុពលក្នុងការពង្រឹងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់និងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់កាន់តែទូលំទូលាយផងដែរ»។លោកបានបន្ថែមថា “ខ្ញុំត្រូវតែជំរុញឱ្យប្រទេសសមាជិក RCEP ទាំងអស់ឱ្យទាញយកសក្តានុពលអតិបរមាលើកិច្ចព្រមព្រៀងនេះ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់របស់យើង” ដោយសង្កត់ធ្ងន់ថា RCEP នឹងក្លាយជាកម្លាំងស្ថិរភាពសម្រាប់តំបន់។ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ RCEP មានសមាជិកចំនួន ១៥ រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេ រួមមានអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង៕ប្រភពXinhua

Powered by Blogger.