គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមបទឈប់បាញ់ជាមួយក្រុមហេសបូឡាហើយIDFបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៅតាមច្រកព្រំដែនក្នុងប្រទេសស៊ីរី
គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានបញ្ជាក់ថាប្រទេសនេះនឹងអនុវត្តបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធហេសបូឡានៅក្នុងប្រទេសលីបង់។សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសនេះបានជួបប្រជុំគ្នានៅយប់ថ្ងៃទី២៦ខែវិច្ឆិកាហើយបានបោះឆ្នោតអនុម័តបទឈប់បាញ់ជាមួយក្រុមហេសបូឡានៅលីបង់។“គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តលើសំណើរបស់សហរដ្ឋអាមេរិកដើម្បីរៀបចំបទឈប់បាញ់នៅក្នុងប្រទេសលីបង់ជាមួយនឹងសមាមាត្រនៃសម្លេងគាំទ្រ១០និង១សម្លេងប្រឆាំង។ អ៊ីស្រាអែលកោតសរសើរចំពោះការរួមចំណែករបស់អាមេរិកចំពោះដំណើរការនេះហើយយើងនៅតែរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែល"។សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសេរ។យោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjaminNetanyahuនៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយនៅយប់ដដែលបានព្រមានថាប្រសិនបើក្រុមហេសបូឡា«បំពានបទឈប់បាញ់អ៊ីស្រាអែលនឹងធ្វើការវាយប្រហារ»។គេដឹងថាបទឈប់បាញ់រវាងក្រុមហេសបូឡានិងអ៊ីស្រាអែលនឹងចូលជាធរមានចាប់ពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី ២៧ខែវិច្ឆិកា(ម៉ោងនៅលីបង់)។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅយប់ថ្ងៃទី២៦ វិច្ឆិកា។ រូបថត៖ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល / បណ្តាញសង្គម X |
ទីភ្នាក់ងារសារព័ត៌មានAlJazeeraបានដកស្រង់សម្តីរដ្ឋមន្ត្រីដឹកជញ្ជូនលីបង់ លោក Ali Hamieh ដែលបាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងច្រកព្រំដែនស៊ីរីចំនួន៣ដែលតភ្ជាប់ទៅកាន់ប្រទេសនេះ។លោកHamiehបាននិយាយថា"ទីតាំងចំនួន៣ដែលរងការវាយប្រហារតាមអាកាស រួមមានច្រកព្រំដែន Arida ក្នុងខេត្ត Tartous និងច្រកព្រំដែនពីរ Dabussiyeh និង Jussiyeh ក្នុងខេត្ត Homs ក្នុងប្រទេសស៊ីរី" ។Al Jazeeraបានដកស្រង់របាយការណ៍បឋមពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីដែលនិយាយថា"មនុស្សរហូតដល់១៨នាក់បានរងរបួសខ្លះធ្ងន់ធ្ងរនៅក្នុងការវាយប្រហារតាមអាកាសនៅច្រកទ្វារព្រំដែន Arida" ។ បច្ចុប្បន្ននេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់ពីមន្ត្រីលីបង់Hamieh នោះទេ៕ពុតសាម៉ាត់
Post a Comment