ដំណឹង៖ក​ម្ពុជាទម្លាក់ស្លាកសញ្ញាក្រហ​ម«ប្រយ័ត្នគ្រាប់មីន»ស្វាគ​មន៍អ្នកវិនិយោគនិ​ងភ្ញៀវទេ​សចរ

សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីអង្គ ខេត្តសៀមរាប បានថ្លែងថាមិនមានអ្នកវិនិយោគនិងអ្នកទេសចរមកប្រទេសដែលមានសញ្ញាក្រហម«ប្រយ័ត្នគ្រាប់មីន»នោះទេ។ហើយកម្ពុជាគិតមកទល់ពេលនេះ បានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់និងសំណល់ជាតិផ្ទុះចំនួន ៣លានគ្រាប់និងបោសសម្អាតមីនលើផ្ទៃដីជាង៣.០០០គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម២៥ ជារាជធានី-ខេត្តអស់មីន ។

សម្តេចធិបតី បានថ្លែងថាមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម២៥ជារាជធានី-ខេត្តអស់មីន។ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង៤.៣០០នាក់ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៦មកតិចជាង១០០នាក់ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ការបញ្ជាក់របស់សម្ដេចនេះ បានន័យថា កម្ពុជាបានទម្លាក់ស្លាកសញ្ញាក្រហម«ប្រយ័ត្នគ្រាប់មីន» នេះហើយ ដើម្បីស្វាគមន៍អ្នកវិនិយោគនិងភ្ញៀវទេសចរ ។សម្ដេចធិបតីក៏បានរំឮកថា ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាម ដែលពោពេញទៅដោយគ្រាប់មីន ហើយប្រជាជនកម្ពុជាបានស្លាប់និងរងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ។តែទោះជាយ៉ាងណាក្ដីរហូតមកដល់ចុងឆ្នាំ ២០២៤ នេះទឹកដីដែលធ្លាប់ជាវាលមីនឥឡូវនេះបានក្លាយទៅជាដីមានជីជាតិសម្រាប់ធ្វើកសិកម្មនគរូបនីយកម្មនិងការអភិវឌ្ឍហើយបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ។ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីនត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅទ្វីបអាស៊ី ដោយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេសនិងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០៕AKP


Powered by Blogger.