ថៃ​នឹង​សា​ងសង់​ស្ពាន​ថ្មីដ​ល់​កម្ពុជា

 រដ្ឋាភិបាល​កំពុង​សាងសង់​ស្ពាន​មួយ​ដែល​នឹង​តភ្ជាប់​ខេត្ត​ចាន់បុរី​ជា​អចិន្ត្រៃយ៍​ជាមួយ​ខេត្ត​ប៉ៃលិន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ប្រមាណ១៥ លាន​បាត។ថ្លែងនៅច្រកព្រំដែន បានផាក់កាដ (Ban Pakkad) ក្នុងស្រុកផុងណាំរ៉ុង(PongNamRong)បន្ទាប់ពីបានចុះពិនិត្យទីតាំងស្ពានថ្មីកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុធីន ឆានវីរៈគុន (Anutin Charnvirakul) បានមានប្រសាសន៍ថា ស្ពាននេះនឹងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិងទេសចរណ៍រវាងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ក៏មានវត្តមានចូលរួមពីសមភាគីកម្ពុជា គឺលោក ស សុខា ផងដែរ។ ស្ពាន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ពាន​មិត្តភាព​ចាន់បុរី​-​ប៉ៃលិន​ថ្មី ដែល​នឹង​ជំនួស​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​ដែល​ត​ភ្ជាប់​តាម​ខេត្ត​នា​ពេល​បច្ចុប្បន្ន។ស្ពាន​បេតុង​នេះ​នឹង​មាន​ប្រវែង​ប្រហែល​៤០​ម៉ែត្រ ដែល​មាន​ផ្លូវ​ដើរ​ទទឹង​៣​ម៉ែត្រ​នៅ​សងខាង​ផ្លូវ​រថយន្ត​។

ស្ពាន​ដែល​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១៥ លាន​បាត ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យកាន់តែ​ប្រសើរ​ឡើង​នូវ​ផ្នែក​ភស្តុភារ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា។លោក អនុធីន បានមានប្រសាសន៍ថា ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។លោក អនុធីន ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានបន្ថែមថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរនិងលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចនៅច្រកព្រំដែនទាំងពីរ។គិតត្រឹមម្សិលមិញនេះមន្ត្រីថៃនិងកម្ពុជាបានរៀបចំសេចក្តីព្រាងនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់គម្រោង ដែលរំពឹងថានឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន​ ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានឯកភាព​គំនិត​ផ្តួចផ្តើម​នេះ​ជា​គោលការណ៍​រួចហើយ។ ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​ដោយមូលនិធិ​ពី​ថវិកា​ថ្នាក់កណ្តាល។ខេត្តចាន់បុរី មាន​ចំណុច​ពាណិជ្ជកម្ម​តាម​ព្រំដែន​សំខាន់ៗ​ចំនួន​ប្រាំ​ជាមួយ​ប្រទេស​កម្ពុជា គឺប៉ុស្តិ៍ត្រួតពិនិត្យ​សំខាន់​ពីរ​នៅស្រុក​បាន​ឡែម និងស្រុក​បានផាក់កាដ និង​ច្រកឆ្លងកាត់​ក្នុងស្រុក​ចំនួន​បី​សម្រាប់​ពាណិជ្ជកម្ម​តាម​ព្រំដែន។នៅក្នុងឆ្នាំសារពើពន្ធ២០២៤តម្លៃសរុបនៃពាណិជ្ជកម្មឆ្លងព្រំដែននៅខេត្តចាន់បុរី (Chanthaburi) បានកើនឡើងដល់ ២៦​ប៊ីលានបាត ដោយប៉ុស្តិ៍ត្រួតពិនិត្យ​បានផាក់កាដ មានចំនួន ៦,១២ ប៊ីលានបាត៕Bangkok Post/KhmerTimes

Powered by Blogger.