ម​ហា​សេដ្ឋីElon ​Muskបានគាំ​ទ្រលោកTrump​ជា​មួយនឹង​ទឹកប្រាក់បន្ថែមចំនួន៤៤​​លានដុល្លារ

មហាសេដ្ឋីElonMuskបានបន្ត"ចាក់"បន្ថែម៤៤លានដុល្លារទៅក្នុងគណៈកម្មាធិការសកម្មភាពនយោបាយទំនើបអាមេរិកPAC ដែលគាំទ្រលោក Trumpក្នុងពាក់កណ្តាលដំបូងនៃខែតុលា។ការបរិច្ចាគនេះត្រូវបានបង្ហាញនៅក្នុងឯកសារមួយទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធនៃគណៈកម្មាធិការសកម្មភាពនយោបាយទំនើបអាមេរិកPACដែលបង្កើតឡើងដោយមហាសេដ្ឋីElonMusk។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានReuters។ពីមុនមហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានបរិច្ចាគ៧៥លានដុល្លារក្នុងរយៈពេល៣ខែចាប់ពីខែកក្កដាដល់ខែកញ្ញាដើម្បីគាំទ្រដល់អតីតប្រធានាធិបតី Donald Trump ។នេះ​ធ្វើ​ឲ្យ​លោក Musk ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​បំផុត​របស់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ។

មហាសេដ្ឋី Elon Muskបានបង្ហាញខ្លួននៅលើឆាកយុទ្ធនាការរបស់លោក Trump នៅទីក្រុង Butler រដ្ឋPennsylvania កាលពីដើមខែតុលា។ រូបថត៖ AFP
America PAC ផ្តោតលើការប្រមូលផ្តុំអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិ ដែលអាចកំណត់លទ្ធផលនៃការបោះឆ្នោត។ Super PAC នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ខ្លួន​បាន​ចំណាយ​ប្រាក់៤៧លាន​ដុល្លារ​ក្នុង​ឆមាស​ទី​មួយ​នៃ​ខែ​តុលា។យុទ្ធនាការបោះឆ្នោតរបស់លោកTrumpពឹងផ្អែកខ្លាំងលើក្រុមខាងក្រៅដើម្បីប្រមូលអ្នកបោះឆ្នោត។នេះមានន័យថា America PAC នឹងដើរតួនាទីយ៉ាងធំនៅក្នុងការប្រណាំងដែលត្រូវបានគេរំពឹងថានឹងមានភាពតានតឹងខ្លាំងរវាងលោកTrumpនិងគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោកគឺអនុប្រធានាធិបតី Kamala Harris ។ជាផ្នែកនៃផែនការរបស់ខ្លួនក្នុងការជំរុញការគាំទ្រដល់លោក Trump អាមេរិកPACបរិច្ចាគ១លានដុល្លារជារៀងរាល់ថ្ងៃដល់មនុស្សដែលត្រូវបានជ្រើសរើសដោយចៃដន្យពីបញ្ជីដែលបានចុះហត្ថលេខាលើញត្តិរបស់ Super PAC នេះដើម្បីគាំទ្រដល់វិសោធនកម្មទីមួយ និងទីពីរនៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការកាន់កាប់អាវុធ។លើសពីនេះ ប្រជាពលរដ្ឋនៅក្នុងរដ្ឋសមរភូមិចំនួន ៧ដែលចុះឈ្មោះបោះឆ្នោតនិងចុះហត្ថលេខាលើញត្តិនឹងទទួលបានប្រាក់ ១០០ដុល្លារភ្លាមៗ។ក្រសួងយុត្តិធម៌អាមេរិកបានព្រមានអាមេរិក PAC ថាអាចបំពានច្បាប់សហព័ន្ធ។ញត្តិនេះធ្លាក់ចូលទៅក្នុង"តំបន់ពណ៌ប្រផេះ" នៃច្បាប់បោះឆ្នោត។អ្នកជំនាញផ្នែកច្បាប់បានបែងចែកថា តើលោក Muskបានរំលោភលើការហាមឃាត់ការបង់ប្រាក់ឱ្យមនុស្សដើម្បីចុះឈ្មោះបោះឆ្នោតដែរឬទេ។America PAC មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។ទន្ទឹមនឹងនេះដែរព័ត៌មានដំបូងបង្ហាញពីការកើនឡើងនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតមុនកាលកំណត់នៅក្នុងរដ្ឋសមរភូមិ។កំណត់ត្រាដែលបានដាក់ស្នើដោយយុទ្ធនាការ Trump ទៅកាន់គណៈកម្មការបោះឆ្នោតសហព័ន្ធក៏បានបង្ហាញផងដែរថាវាបានចំណាយច្រើនជាង៨៨លានដុល្លារលើការផ្សាយពាណិជ្ជកម្មនិងបានរៃអង្គាសប្រាក់ចំនួន១៦លានដុល្លារនៅក្នុងពាក់កណ្តាលដំបូងនៃខែតុលា។ទន្ទឹមនឹងនេះ យុទ្ធនាការរបស់លោកស្រី Harris បានចំណាយប្រាក់ជាង ១៣០លានដុល្លារលើការផ្សាយពាណិជ្ជកម្មនៅដើមខែតុលា និងបានរៃអង្គាសប្រាក់បានចំនួន៩៧លានដុល្លារនៅក្នុងឆមាសទី១នៃខែ ។នេះបើយោងតាមការបង្ហាញពីយុទ្ធនាការនេះ៕


Powered by Blogger.