វិមាន​ក្រឹមឡាំ​ងបាននិយាយអំពីព័​​ត៌មានអំពីទាហា​នកូរ៉េខាង​ជើងដែលមា​នវត្តមាន​នៅក្នុងប្រទេ​សរុស្ស៊ី

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskovបានបញ្ជាក់ថា ការចោទប្រកាន់ពាក់ព័ន្ធនឹងវត្តមានទាហានកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីគឺខុសទាំងស្រុង។

ទីភ្នាក់ងារសារព័ត៌មានTassបានដកស្រង់សម្តីលោកPeskovថា "កូរ៉េខាងជើងគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់យើង ដៃគូរបស់យើង ហើយយើងកំពុងសហការទំនាក់ទំនងលើគ្រប់វិស័យ។ នេះគឺជាសិទ្ធិអធិបតេយ្យភាពរបស់យើង"។អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា"នេះមិនគួរព្រួយបារម្ភនរណាម្នាក់ទេពីព្រោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះមិនមែនសំដៅលើប្រទេសទី៣នោះទេ។ យើងនឹងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការ"។លោកPeskovក៏​បាន​និយាយ​ដែរ​ថាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​វត្តមាន​ទាហាន​កូរ៉េ​ខាង​ជើង​ក្នុង​ប្រទេស​រុស្ស៊ី​គឺផ្ទុយស្រឡះ។លោក Peskov បាននិយាយថា "យើងឃើញព័ត៌មានជម្លោះជាច្រើន៖កូរ៉េខាងត្បូងទាមទាររឿងមួយ បន្ទាប់មកមន្ទីរបញ្ចកោណនិយាយថាខ្លួនមិនបញ្ជាក់ពីសេចក្តីថ្លែងការណ៍បែបនេះទេគឺខុសទាំងស្រុង។នៅពេលត្រូវបានសួរថាតើទាហានកូរ៉េខាងជើងមានវត្តមាននៅក្នុងប្រទេសរុស្ស៊ីដែរឬទេហើយថាតើពួកគេបានចូលរួមក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនដែរឬទេលោកPeskovបានឆ្លើយថា"សំណួរនេះទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនោះអ្នកគួរតែសួរទៅក្រសួងការពារជាតិ"។កន្លងមក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បាននិយាយថា ទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន តាមសន្ធិសញ្ញាសម្ព័ន្ធភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។ ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៩ខែតុលារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកមិនអាចបញ្ជាក់ព័ត៌មានដែលថាទាហានកូរ៉េខាងជើងមានវត្តមាននៅក្នុងតំបន់ដែលរុស្ស៊ីដាក់ពង្រាយយុទ្ធនាការយោធាពិសេសនោះទេ។

កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov បានប្រកាសថាការចោទប្រកាន់អំពីការចូលរួមរបស់យោធាកូរ៉េខាងជើងក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនគ្រាន់តែជាការប្រឌិតប៉ុណ្ណោះ៕ពុតសាម៉ាត់

Powered by Blogger.