សេចក្តីជូនដំណឹងស្តីពីការលាឈប់របស់ឯកឧត្តមអ៊ូ វណ្ណាពីប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងគោរពជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក៏ដូចជាសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ ឯកឧត្តម អ៊ូ វណ្ណា បានលាឈប់ពី “ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ” ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះតទៅ ដោយមូលហេតុ ឯកឧត្តម មានភារកិច្ចមមាញឹកច្រើនត្រូវបំពេញជាចាំបាច់ ពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។សេចក្តីដូចបានប្រគេន និងគោរពជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ក៏ដូចជាសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។សូមអរព្រះគុណនិងសូមអរគុណ!!
រូបសហការី |
Post a Comment