អ៊ីស្រាអែលបា​នទម្លាក់​គ្រាប់បែកដ៏ខ្លាំងខ្លានៅភា​គខាងត្បូងប្រទេសលីប​ង់​ហើយក្រុមហេសបូឡាបា​នបាញ់មីស៊ីលជា​ការឆ្លើយតប

 កងកម្លាំងការពារអ៊ីស្រាអែល(IDF)បានបញ្ជាក់ថាពួកគេបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើទីក្រុងNabatiehភាគខាងត្បូងប្រទេសលីបង់ នៅព្រឹកនេះ (១៦ តុលា)។នៅក្នុងសេចក្តីប្រកាសថ្មីមួយដែលបង្ហោះនៅលើបណ្តាញTelegram IDF បាននិយាយថាខ្លួនបានវាយប្រហារទៅលើគោលដៅរាប់សិបនៃក្រុមប្រដាប់អាវុធអ៊ីស្លាមគាំទ្រអ៊ីរ៉ង់ហេសបូឡានៅក្នុងតំបន់ Nabatieh និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដោយក្រុមការងារ Radwan ដែលប្រើប្រាស់ដោយហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។

ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​មេឃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់ IDF លើ​ទីក្រុង Nabatieh ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា។ រូបថត៖ BBC
យោធាអ៊ីស្រាអែលក៏បានចោទប្រកាន់ក្រុមហេសបូឡាពីបទដាក់មជ្ឈមណ្ឌលបញ្ជានិងឃ្លាំងលាក់អាវុធនៅក្នុងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រើប្រាស់ជនស៊ីវិលនៅក្នុងប្រទេសលីបង់ជា"ខែលការពារ"។ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន BBC បានដកស្រង់ប្រភពពីប្រទេសលីបង់ ដែលនិយាយថា IDF បានធ្វើការវាយប្រហារតាមអាកាសយ៉ាងតិចចំនួន៩ លើកសំដៅទៅលើNabatiehក្នុងរយៈពេល៣០នាទីនៅព្រឹកថ្ងៃទី១៦ខែតុលា។យោងតាមប្រភពព័ត៌មានគ្រាប់បែករបស់អ៊ីស្រាអែល បានវាយប្រហារអគារមួយក្នុងទីក្រុងNabatiehជាកន្លែងដែលអភិបាលក្រុងកំពុងជួបប្រជុំដើម្បីពិភាក្សាពីវិធីដោះស្រាយវិបត្តិមនុស្សធម៌នៅទីនេះ ដោយបានសម្លាប់មន្ត្រីនោះ។ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា មនុស្សសរុបចំនួន៦នាក់ រួមទាំងអភិបាលក្រុងNabatiehត្រូវបានសម្លាប់និង៤៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុខាងលើ។នាយករដ្ឋមន្ត្រីលីបង់ Najib Mikatiបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើ Nabatieh ហើយបានរិះគន់សហគមន៍អន្តរជាតិថា "រក្សាភាពស្ងៀមស្ងាត់ដោយចេតនាដែលបណ្តាលឱ្យ IDF បន្តប្រព្រឹត្តឧក្រិដ្ឋកម្ម"។លោក Mikati ក៏បានចោទសួរផងដែរអំពីការប្រើប្រាស់បទឈប់បាញ់ពីអង្គការសហប្រជាជាតិថា"ប្រសិនបើប្រទេសទាំងអស់នៃពិភពលោកមិនអាចទប់ស្កាត់ការឈ្លានពានដោយឥតលាក់លៀមប្រឆាំងនឹងប្រជាជនលីបង់"។បន្ថែមពីលើការបង្កើនការវាយប្រហារតាមអាកាសទាហាន IDF ក៏បានបន្តយុទ្ធនាការវាយលុកដីរបស់ពួកគេប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសជិតខាងផងដែរ។នៅថ្ងៃដដែលនោះក្រុមហេសបូឡាបានប្រកាសថាខ្លួនបានឆ្លើយតបដោយការបាញ់បង្ហោះកាំជ្រួចដែលវាយប្រហាររថក្រោះអ៊ីស្រាអែល នៅជិតភូមិ Ramia ភាគខាងត្បូងប្រទេសលីបង់។ កន្លងមកកាលពីថ្ងៃទី១៥ខែតុលាក្រុមប្រដាប់អាវុធដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ក៏បានបញ្ជាក់ដែរថាខ្លួនបានវាយលុកគ្រឿងចក្ររបស់ IDF ចំនួន៣គ្រឿង និងរថក្រោះមួយនៅក្នុងទីតាំងតែមួយ៕ពុតសាម៉ាត់

Powered by Blogger.