រដ្ឋបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យសូមប្រគេននិងគោរពជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក៏ដូចជាសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលាឈប់ពី “ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ”ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះតទៅ ដោយមូលហេតុ ឯកឧត្តម មានភារកិច្ចមមាញឹកច្រើនត្រូវបំពេញជាចាំបាច់ពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។សេចក្តីដូចបានប្រគេននិងគោរពជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។សូមអរព្រះគុណនិងសូមអរគុណ!!
Post a Comment