ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ចាប់តាំងពីទីភ្នាក់ងារនេះចេញដីកាចាប់ខ្លួនលោក។
|
|
យោងតាមសារព័ត៌មានRTនៅល្ងាចថ្ងៃទី២ ខែកញ្ញា យន្តហោះដឹកប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានមកដល់រដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី។ នៅទីនេះ លោកPutin ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី BatmunkhBattsetseg។សេចក្តីប្រកាសរបស់វិមានក្រឹមឡាំងបាននិយាយថាប្រធានាធិបតីPutinបានធ្វើទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលីតាមការអញ្ជើញរបស់សមភាគីរបស់លោក Ukhnaagiin Khurelsukh ក្នុងឱកាសខួបលើកទី៨៥នៃសមរភូមិប្រវត្តិសាស្ត្រ Khalkhin Gol ក្នុងសង្គ្រាមលោកលើកទី២។ដូចការរំពឹងទុក លោកPutin និងលោក Khurelsukh នឹងមានជំនួបកម្រិតខ្ពស់មួយនៅថ្ងៃទី០៣ ខែកញ្ញា ដើម្បីពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងម៉ុងហ្គោលី។លើសពីនេះម្ចាស់វិមានក្រឹមឡាំងក៏នឹងជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី Dashzegviin Amarbayasgalan និងនាយករដ្ឋមន្ត្រី Oyun-Erdene Luvsannamsrai ផងដែរ។យោងតាមសារព័ត៌មាន RT នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកប្រធានាធិបតីPutin ទៅកាន់ប្រទេសសមាជិកICCចាប់តាំងពីទីភ្នាក់ងារនេះបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា។កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក DmitryPeskovបាននិយាយថាទីក្រុងម៉ូស្គូមិនព្រួយបារម្ភអំពីដីកាចាប់ខ្លួនរបស់ICCនោះទេហើយបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នចំពោះដំណើររបស់លោកPutin។ លោក Peskov បាននិយាយថា "យើងមិនព្រួយបារម្ភទេ។យើងបានរក្សាការសន្ទនាដ៏ល្អជាមួយមិត្តរបស់យើងនៅក្នុងប្រទេសម៉ុងហ្គោលី" ។ទន្ទឹមនឹងនេះ ភាគីអ៊ុយក្រែនបានសម្ដែងការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់លោកPutin។អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Georgy Tykhy ថ្លែងថា "រដ្ឋាភិបាលម៉ុងហ្គោលីមិនបានបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ICC ទេ នេះគឺជាការវាយប្រហារយ៉ាងខ្លាំងដល់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ។នៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣តុលាការICCបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីPutinនិងស្នងការប្រធានាធិបតីសម្រាប់សិទ្ធិកុមារ Maria Lvova-Belova ពីបទ "និរទេសដោយខុសច្បាប់"លើកុមារអ៊ុយក្រែន។ នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤អង្គជំនុំជម្រះសាលាដំបូង ICC បានចេញដីកាចាប់ខ្លួនលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu និងជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី Valery Gerasimov៕ពុតសាម៉ាត់
Post a Comment