មេដឹកនាំKim Jong Unចង់ "បង្កើន"អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីគូប្រជែង។
|
|
យោងតាមYonhapនៅថ្ងៃទី៩ ខែកញ្ញាទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)បានដកស្រង់សុន្ទរកថារបស់លោកKim Jong Unនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយដើម្បីអបអរសាទរខួបលើកទី៧៦នៃទិវាជាតិរបស់ប្រទេសកូរ៉េខាងជើង។KCNA បានដកស្រង់សម្តីលោក KCNA ថា"យើងត្រូវធ្វើឱ្យសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែល្អឥតខ្ចោះនិងប្រើប្រាស់សមត្ថភាពនេះឱ្យបានត្រឹមត្រូវដើម្បីធានាសន្តិសុខជាតិ។Kimនិយាយ។យោងតាមលោកKim Jong Unផងដែរ កូរ៉េខាងជើងត្រូវតែរក្សាសមត្ថភាពយោធាដ៏រឹងមាំដើម្បីទប់ទល់នឹង "ការគំរាមកំហែងផ្សេងៗពីអាមេរិកនិងសម្ព័ន្ធមិត្ត"។ ទោះជាយ៉ាងណាក៏ដោយកូរ៉េខាងជើងគឺជារដ្ឋនុយក្លេអ៊ែរដែលមានទំនួលខុសត្រូវហើយនឹងប្រើប្រាស់អាវុធនេះសម្រាប់គោលបំណងការពារតែប៉ុណ្ណោះ។ក្នុងជំនួបនោះលោកKimបានសម្តែងការពេញចិត្តចំពោះលទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ដោយបានអំពាវនាវដល់មន្ត្រីឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសំខាន់ៗនៅចុងឆ្នាំនេះ។លើសពីនេះ មេដឹកនាំកូរ៉េខាងជើងក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជួយប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះនិងទឹកជំនន់នៅចុងខែកក្កដា។លោកKimបាននិយាយថា"យើងត្រូវជម្នះការបំផ្លិចបំផ្លាញដែលបណ្តាលមកពីទឹកជំនន់ក្នុងរយៈពេលជាក់លាក់ណាមួយស្តារជីវភាពរស់នៅធម្មតារបស់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់និងគូសបញ្ជាក់វិធានការជាក់លាក់ដើម្បីការពារគ្រោះធម្មជាតិនាពេលខាងមុខ"៕ពុតសាម៉ាត់
Post a Comment