ច្រឡំហ្វូង​សត្វស្លាបថាវត្ថុចម្លែក​នៅព្រំដែន​ក្រុមយន្តហោះ​ចម្បាំងណាតូ​​ចេញប្រតិបត្តិកា​​រស្ទាក់ចាប់

កងទ័ពអាកាសឡាតវីត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនយន្តហោះចម្បាំងរបស់ក្រុមណាតូទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុសដើម្បីស៊ើបអង្កេតវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណមួយ។ប៉ុន្តែតាមពិតវាគ្រាន់តែជាហ្វូងសត្វស្លាបប៉ុណ្ណោះ។យោងតាមទីភ្នាក់ងារសារព័ត៌មាន RT ក្រសួងការពារជាតិឡាតវីបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃទី១៧ខែកញ្ញា កងកម្លាំងអាកាសរបស់ប្រទេសនេះបានរកឃើញ"វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ"ចូលមកជិតព្រំដែនឡាតវី-បេឡារុស្ស ហើយបានឆ្លងកាត់ព្រំដែននៅជិតស្រុកKraslava ។

បន្ទាប់ពីនោះយន្តហោះចម្បាំងនៃបេសកកម្មល្បាតដែនអាកាសណាតូត្រូវបានបញ្ជាឱ្យហោះឡើង ដើម្បីស្ទាក់ចាប់វត្ថុចម្លែកនេះ។ ក្រោយ​ពី​រក​មិន​ឃើញ​អ្វី​គួរ​ឱ្យ​សង្ស័យយន្តហោះ​ទាំង​នេះ​បាន​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ។ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៧ខែកញ្ញាទីភ្នាក់ងារសារព័ត៌មាន LETAបានរាយការណ៍ថាឧបករណ៍ត្រួតពិនិត្យដែនអាកាសបានកំណត់ថា "វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ"គ្រាន់តែជាហ្វូងសត្វស្លាបប៉ុណ្ណោះ។ ប្រភេទសត្វស្លាបជាក់លាក់មិនត្រូវបានប្រកាស។នាយករដ្ឋមន្ត្រីឡាតវី EvikaSilinaបានសង្កត់ធ្ងន់ថាប្រជាជនចាំបាច់ត្រូវជូនដំណឹងនៅពេលដែលវត្ថុចម្លែកមួយចូលមកជិតព្រំដែនជាតិ។រដ្ឋមន្ត្រីការពារជាតិឡាតវី Andris Spruds បានបញ្ជាក់ថាយន្តហោះចម្បាំងត្រូវបានបញ្ជាឱ្យតម្រៀប ពីព្រោះដំបូងឡើយ ពួកគេមិនអាចកំណត់ថា "វត្ថុ" នោះជាអ្វីនោះទេ។ឆ្លើយតបនឹងឧបទ្ទវហេតុនេះក្រសួងការពារជាតិឡាតវីបានអំពាវនាវឱ្យប្រជាជនរាយការណ៍ជាបន្ទាន់នូវវត្ថុឬសកម្មភាពគួរឱ្យសង្ស័យណាមួយដែលលេចឡើងនៅព្រំដែន ដោយទូរស័ព្ទទៅខ្សែទូរស័ព្ទបន្ទាន់សង្គ្រោះជាតិ។កាលពីសប្តាហ៍មុន កងទ័ពឡាតវីបានប្រកាសថា ខ្លួននឹងចាត់វិធានការបន្ថែមដើម្បីការពារព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក(UAV)ត្រូវបានធ្លាក់នៅក្នុងតំបន់ Rezekne របស់ប្រទេសឡាតវី។យោងតាមកងទ័ពអាកាសឡាតវី UAV នេះគឺជា Shahed UAV ដែលបានចូលដែនអាកាសឡាតវីពីប្រទេសបេឡារុស្ស។ ប៉ុន្តែ​ក្រុង​ម៉ូស្គូ​បាន​បដិសេធ​ថា UAV មាន​ប្រភព​មក​ពី​រុស្ស៊ី ហើយ​ធ្លាក់​នៅ​ឡាតវី៕ពុតសាម៉ាត់

Powered by Blogger.