សម្ដេចធិបតី៖គិតម​កដល់​ពេលនេះមានប្រជា​ព​លរដ្ឋជាង៤០ម៉ឺននាក់​បានចូ​លរួមជាមួយមូល​និធិកសាងហេដ្ឋារចនា​សម័្ពន្ធតាមព្រំដែន

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវីនិងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាគិតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ឥឡូវប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ ហើយក្នុងមួយថ្ងៃចូល១ម៉ឺនឬ២ម៉ឺននាក់បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនហើយខ្ញុំមិនថាអ្វីទេបងប្អូនដែលចង់ចូលរួមកសាងបន្តបន្ទាប់ខ្ញុំមិនថាអ្វីទេ»។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថារឿងកសាងហេដ្ឋារចនាសម្ព័ន្ធនេះរាជរដ្ឋាភិបាលមិនបានយកចាញ់ឈ្នះនោះទេគឺរាជរដ្ឋាភិបាលត្រូវមើលចំណុចណាដែលធំហើយបើរវល់តែធ្វើការបកសា្រយពីចង់ធ្វើរបង ឬធ្វើផ្លូវហើយមិនធ្វើអ្វីសោះ នោះហើយជាការខាតធំ។សម្ដេចធិបតីបានអះអាងថា អ្វីដែលខាតធំបំផុតគឺការមិនអាចគ្រប់គ្រងសភាពការណ៍បាន រហូតដល់ឱ្យប្រទេសឆេះសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះដោយសារកាអស្ថិរភាព ការកាប់ចាក់គ្នាក្នុងប្រទេសធ្វើឱ្យបាត់បង់សន្តិសុខដែលនេះជាគ្រោះថ្នាក់ធំ។ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលបានបញ្ជាក់ហើយថាដើម្បីឆ្លើយតបនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋគឺថែរក្សាសុខសន្តិភាពស្ថិរភាពធ្វើយ៉ាងណាកុំឱ្យប្រទេសបែកបាក់ឡើងវិញ។ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនិងធានាឱ្យបាននូវអធិបតេយ្យភាពនូវទឹកដីខេត្តទាំង៤មិនឱ្យបាត់បង់តាមរយៈជំរុញកំណើនប្រជាពលរដ្ឋតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់និងធ្វើការអភិវឌ្ឍនៅតំបន់ដែលមានកង្វល់នោះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ជាមួយទឹកចិត្តដ៏ថ្លាថ្លៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនពរដល់សប្បុរសជននានា បានជួបប្រទះតែពុទ្ធពរ ទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

Powered by Blogger.