ប្រធាន​សមាគ​មអ្នកសារព័ត៌មា​នអង្កេតការពិត​នៅ​កម្ពុជាផ្ញើសារអបអរសាទរ​សម្តេចមហាមន្ត្រីគុយ​ សុ​ផលដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរា​ជទានគោរមងា​រ«ស​ម្តេចមហាមន្ត្រី»​និងត្រាស់បង្គាប់តែងតាំ​ងជាឧបនាយ​ករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ​ងព្រះបរមរា​ជវាំង

 លោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជានិងគណៈកម្មាធិការនាយកទាំងអស់បានសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅជូនសម្តេចមហាមន្ត្រីគុយ សុផល ក្នុងឱកាសដ៏វិសេសវិសាលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ«សម្តេចមហាមន្ត្រី»និងតែងតាំងមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ការប្រោសព្រះរាជទានគោរមងារនិងតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមបំផុតទៅនឹងគុណសម្បត្តិ របស់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។ជាពិសេសការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលកន្លងមកក្នុងឋានៈជាថ្នាក់ដឹកនាំឆ្នើមមួយរូបនៃក្រសួងព្រះបរមរាជវាំង។ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងទសបារមីនៃ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនសម្តេចមហាមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




Powered by Blogger.