ភ្ញៀវទេសច​រ​ទស្សនា​ព្រះអាទិត្យ​រះ​​ចំ​កំពូល​កណ្តាល​ប្រា​សាទ​អង្គរវត្តច្រើ​ន​កុះករ

ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្តឬ​សម​រាត្រី កើតមាន២ដងក្នុង១ឆ្នាំ គឺ​នៅ​ថ្ងៃទី២១ ខែមីនា​ម្ដងនិង​ថ្ងៃទី២២ ខែកញ្ញា ម្ដង​ទៀត។ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ​ច្រើន​កុះករបា​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរវត្ត​កាលពី​ថ្ងៃ​សៅរ៍និង​អាទិត្យ​។យោងតាម​រាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប សម្រាប់​រយៈពេល ២ថ្ងៃ ពីថ្ងៃ២១-២២ ខែកញ្ញា ឆ្នាំ២០២៤ មាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ៣២ ២៤០ នាក់ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិនិងប្រជាពលរដ្ឋ​ក្នុង​ខេត្ត ប្រមាណ ៣០ ៨០០ នាក់។ ភ្ញៀវទេសចរបរទេសចំនួន១៤៤០នាក់។ចំនួនភ្ញៀវទេសចរទៅ​ទស្សនា​ព្រឹត្តិការណ៍​សម​រាត្រី (Equinox) នៅ​ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៤ នៅ​ប្រាសាទអង្គរវត្ត មាន​ចំនួន​ប្រមាណ ១៩៥0៤ នាក់ ក្នុង​នោះ ៖ភ្ញៀវទេសចរ​ជាតិនិង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ប្រមាណ ១៨ ៨០០ នាក់។ ភ្ញៀវ​ទេសចរ​បរទេស  ចំនួន ៧០៤ នាក់៕



Powered by Blogger.