ព្រះមហាក្សត្រ​និង​​សម្តេចម៉ែ​ប្រទាន​៦​០០០០ដុល្លារ​ដល់​មូលនិ​ធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​តា​ម​ព្រំដែន

 ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្ដេចម៉ែ​បាន​ប្រោស​ប្រទាន ៦០០០០ដុល្លារ​ដល់​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​តាម​ព្រំដែន​ដោយ​ផ្ដោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។អ្នកជំនាញ​យល់ឃើញថា ព្រះរាជទាន​នេះ​មានតម្លៃ​ធំធេង​សម្រាប់​ជា​និមិត្តរូប​ជាតិនិង​បញ្ជាក់ថា រដ្ឋាភិបាល​សម្រេចចិត្ត​បង្កើត​មូលនិធិ​នេះគឺ​ត្រឹមត្រូវ។

សហការី
រដ្ឋាភិបាល​បានប្រកាស​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​នៅ​ថ្ងៃទី២២ ខែសីហាដើម្បី​ផ្ដល់ឱកាស​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចូលរួម​គាំទ្រ​ក្នុង​គោលបំណង​ស្មារតី​ពង្រឹង​និង​អភិវឌ្ឍ​តំបន់​ព្រំដែនដែល​ផ្ដោត​សំខាន់​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ជាមួយ​រដ្ឋាភិបាល។ការបង្កើត​មូលនិធិ​នេះ ក៏​ជាការ​ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែល​ពួកគេ​សម្ដែង​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​៤​ខេត្ត​នៅ​ភាគ​ឦ​សាន្ត​ទៅ​ប្រទេស​វៀតណាម។ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ទទួល​ការបរិច្ចាគ​ថវិកា​ចូលរួម​ក្នុង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ជា​ផ្លូវការ​កាល​សប្ដាហ៍​មុន គេ​កត់​សង្កេតឃើញ​សម្ទុះ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អ្នកមាន​ងារ​ជា​ឧកញ៉ានិង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​បរិច្ចាគ​ចូលរួម​ក្នុង​មូលនិធិ​ជា​បន្តបន្ទាប់។សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​សុក្រ​បាន​ក្រាប​បង្គំ​ទូលថ្វាយ​លិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​សព្វ​ព្រះ​រាជហទ័យ​ប្រោស​ប្រទាន​ថវិកា​ព្រះអង្គ​ផ្ទាល់​ចំនួន ៣០០០០ដុល្លារនិង​សម្ដេចម៉ែ​ចំនួន៣០០០០ដុល្លារ​ដល់​មូលនិធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​តាម​បណ្តោយ​ព្រំដែន ដោយ​ផ្តោតលើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពី​ម្សិលមិញ​ថា ព្រះមហាក្សត្រ​ព្រះប្រមុខរដ្ឋ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ការណ៍​ដែល​ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ​សព្វ​ព្រះ​រាជហទ័យ​ប្រោស​ប្រទាន​ថវិកា​ចូលរួម​ក្នុង​និ​ធិ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​តាម​ព្រំដែន គឺ​មិនមែន​ការ​លម្អៀង​ក្នុង​ផ្នែក​នយោបាយ​ណាមួយ​ឡើយ។លោក​បាន​និយាយថា៖ «ព្រះអង្គ​តែងតែ​បំពេញ​ព្រះរាជកិច្ច​ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​សម្រាប់​ប្រជានុរាស្ត្រ​គ្រប់គ្នា។ ដូច្នេះ​ព្រះរាជទាន​នេះ​មានតម្លៃ​ធំធេង​សម្រាប់​ជា​និមិត្តរូប​ជាតិ ហើយ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បង្កើត​មូលនិធិ​នេះ​ឡើង​ពិតជា​ត្រឹមត្រូវ ដើម្បី​កសាង ការពារជាតិ​មាតុភូមិ​របស់​កម្ពុជា និង​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន»។លោក​​ថា ការ​ក​សាង​​​​ហេ​​ដ្ឋា​រច​នា​​​ស​ម្ព​ន្ធ​​តាម​​​​​​ ប​ណ្ដោយ​​​​ព្រំ​ដែន​​​ពិត​ជា​​សំខាន់ខ្លាំង។ជាពិសេស​​ការក​សាង​ផ្លូវ​ក្រវាត់​ព្រំ​ដែន ព្រោះ​កាលដែល​លោក​ចុះ​ស្រាវជ្រាវ​តាម​ព្រំដែន​កន្លងមក គឺមាន​ការពិ​បាក​ជាខ្លាំង​ដោយសារតែ​ទីនោះ​មិនទាន់មាន​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ធ្វើដំណើរ សម្រាប់​ចល័ត​កម្លាំង​យុទ្ធសាស្ត្រ និង​សម្រាប់​ដឹកជញ្ជូន​កសិផល​របស់​ប្រជាជន​ជាដើម។ ដូច្នេះ​លោក​គាំទ្រ​រដ្ឋាភិបាល​​កសាង​ផ្លូវ​ក្រវាត់​តាម​ព្រំដែន។រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ជាតិ​បាន​ចែង​ថា ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជសម្បត្តិ តែ​មិន​កាន់​អំណាច​ឡើយ។ ព្រះ​អង្គជា​ព្រះប្រមុខរដ្ឋ​ពេញ​មួយជីវិត ហើយ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ។រដ្ឋធម្មនុញ្ញ​បានចែង​បន្ថែមថា ព្រះមហាក្សត្រ​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទ្រង់​ជា​អ្នកធានា​ការគោរព​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ។លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា លោក​មិនទាន់​អាច​ផ្ដល់​ចំនួន​ថវិកា​ដែល​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បាន​បរិច្ចាគ​ចូលរួម​ក្នុង​មូលនិធិ​នៅឡើយ​ទេ ព្រោះ​ពេលនេះ​ពលរដ្ឋ​កំពុង​បរិច្ចាគ​ជា​បន្ដបន្ទាប់។លោក​និយាយថា៖ «អាច​មួយ​សប្ដាហ៍​ឬមួយ​ខែ​នឹង​បូកសរុប​ចំនួន​ថវិកា​ទាំងនេះ​ម្ដង»៕KhmerTimes

Powered by Blogger.