រយ:ពេល៧ថ្ងៃក្រសួងមហាផៃ្ទបានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២៦០០លើកនិងមានអ្នកចូលរួមជិត១០ម៉ឺននាក់នៅទូទាំង២៥រាជធានីខេត្ត
ភ្នំពេញ៖ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផៃ្ទ បានជុំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានចំនួន ២ ៥៦៤លើក និងមានអ្នកចូលរួមចំនួន ៩៥ ៧៦៦នាក់ ទូទាំង២៥រាជធានី-ខេត្ត។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ)។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា ៖ នៅថ្ងៃទី១ កញ្ញា ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ បានចំនួន ២៣៣លើក មានអ្នកចូលរួម ១២ ៤០៤នាក់ មាន ២១រាជធានី ខេត្ត។ នៅថ្ងៃទី២ កញ្ញា ចំនួន ៣៥៤លើក មានអ្នកចូលរួម ១៥ ៤៣២នាក់ មាន ២២រាជធានីខេត្ត។ នៅថ្ងៃទី៣ កញ្ញា បានចំនួន ៣៩៦លើក មានអ្នកចូលរួម ១៣ ៤៩១នាក់ មាន ២២រាជធានី ខេត្ត។ នៅថ្ងៃទី៤ កញ្ញា បានចំនួន ៤១១លើក មានអ្នកចូលរួម ១៤ ០១៧នាក់។ នៅថ្ងៃទី៥ កញ្ញា បានចំនួន ៣៩៣លើក មានអ្នកចូលរួម ១៤ ១០៨នាក់ មាន ២៣រាជធានី ខេត្ត។ និងថ្ងៃទី៦ កញ្ញា បានចំនួន ៤៨៧លើក មានអ្នកចូលរួម ១៦ ០១៦នាក់ មាន ២២រាជធានី ខេត្ត និងថ្ងៃទី៧ កញ្ញា ផ្សព្វផ្សាយបានចំនួន ២៩០លើក មានអ្នកចូលរួម ១០ ២៩៨នាក់ មាន ២២រាជធានី ខេត្ត។
Post a Comment