ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វតកម្ពុជានាព្រឹកថ្ងៃទី០៨ខែសីហានេះសម្តេចធិបតីបានលើកឡើងថា«ព្រះរាជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេសមានទំនាក់ទំនងជាប្រពៃណីយូរអង្វែងផូរផង់ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និង ផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងនៅក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ។សម្ដេចធិបតី បានថ្លែងបន្តថា ការបើកសាខាសាកល វិទ្យាល័យ De Montfort នៅប្រទេសកម្ពុជា គឺជាការចូលរួមចំណែកប្រកបដោយអត្ថន័យខ្លឹមសារ ដល់ការលើកស្ទួយទំនាក់ទំនងនេះ ឱ្យកាន់តែខ្ពស់ថែមមួយកម្រិតទៀត។
|
|
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំ ដោយក្តីសោមនស្សចំពោះការរីកចម្រើននិងការអភិវឌ្ឍរបស់សាកលវិទ្យាល័យDeMontfortនៅកម្ពុជាជាមួយនឹងផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យតាមរយៈធនធានមនុស្សប្រកបដោយសមត្ថភាពទាំងចំណេះដឹងជំនាញ គុណធម៌ សីលធម៌ និង មនសិការ សេ្នហាជាតិ ជួយចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព»។សូមជម្រាបជូនថាសាកលវិទ្យាល័យ ឌឹ ម៉ុងហ្វត ខេមបូឌា (DE MONTFORT UNIVERSITY CAMBODIA) គឺជាសាកលវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧០ និងមានប្រវត្តិនៃការបង្រៀនជាង ១៥០ ឆ្នាំ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស មានកម្រិតស្តង់ដារអន្តរជាតិ ដោយមានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា) ។ សាកលវិទ្យាល័យ មានបុគ្គលិក និងនិស្សិតមកពីជាង ១៤០ ប្រទេស និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements) ជាមួយនឹងស្ថាប័នជាង ១០០ នៅទូទាំងពិភពលោក៕
Post a Comment