ឯកឧត្តមភឺន​ ​ផ​ល្លា៖សន្ធឹកគាំទ្រ​រួមគ្នាស្រែកជ័យឃោ​​សសា​ទរថ្ងៃបើកកា​​រដ្ឋាន«ព្រែកជីកហ្វូណ​​នតេជោ »ជាផ្លូវកា​រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចធិបតី

សន្ធឹកគាំទ្រ​រួមគ្នាស្រែកជ័យឃោសសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ​ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់វិស័យសេដ្ឋកិច្ចជាតិ​ និងលើកកម្ពស់អធិបតេយ្យជាតិ​ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ​ និងប្រជាជនកម្ពុជា។ឯកឧត្តមភឺនផល្លានាព្រឹកថ្ងៃចន្ទទី៥​ខែសីហា​ឆ្នាំ២០២៤ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញចូលរួមពិធីអបអរសាទរការបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា​និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ លោកជំទាវ​ ឧបនាយករដ្ឋមន្រ្តី​ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិ​បាល​ អភិបាល​ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រជាពលរដ្ឋនិងសិស្សានិសិស្សយ៉ាងច្រើនកុះករផងដែរ។

គម្រោង“ព្រែកជីកហ្វូណនតេជោ”គឺជាគម្រោងមួយដ៏ធំមហិមានិងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេសដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាពនិងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។សូមរំលឹកថាព្រែកជីកហ្វូណនតេជោមានប្រវែងសរុប១៨០គីឡូម៉ែត្រដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹកធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះមានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មនិងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹកនិងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗតភ្ជាប់ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕ 






Powered by Blogger.