លោកម៉ូ រ៉ាផា​ត់ប្រធា​ន​ស​មាគមអ្នកសារព័ត៌​មា​នអង្កេតការពិតនៅកម្ពុជា​ផ្ញើសារជូនស​ម្ដេចតេ​ជោ​ហ៊ុន សែនក្នុង​ឱកា​​សចម្រើន​ជ​ន្មាយុ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

យើងខ្ញុំទាំងអស់គ្នាជាកូនជាចៅសូមគោរពសំដែងនូវអំណរសាទរដោយក្តីរំភើបរីករាយយ៉ាងក្រៃលែងក្នុងឱកាសដ៏មហានក្ខត្តឫក្ស ថ្លៃថ្លាវិសេសវិសាលនៃពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ជាគម្រោងប្រវត្តិសាស្ត្រនៅកម្ពុជាដ៏មានសារៈសំខាន់ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់សម្ដេចតេជោហើយត្រូវបានអនុវត្តន៍បន្តដោយសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គំនិតផ្តួចផ្តើមប្រកបដោយមនសិកាឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅបំផុតរបស់ សម្ដេចតេជោ បានធ្វើឱ្យកម្លាំងចលនាជាតិនិយមដ៏ខ្លាំងក្លាគ្រប់មជ្ឈដ្ឋានគ្រប់ទិសទី ចេញមកធ្វើការគាំទ្រយ៉ាងពេញទំហឹងដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកម្លាំងមហាសាមគ្គីជាតិនៅជុំវិញ សម្តេចតេជោ អគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ជាតិ ហើយនេះគឺជាមោទកភាពណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ។គម្រោងព្រែកជីកហ្វូណនតេជោគឺជាសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រទី១ នៃសម័យតេជោសែនមិនត្រឹមផ្តល់សារៈប្រយោជន៍ដ៏ធំធេងដល់វិស័យសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ។ប៉ុន្តែធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវឯករាជ្យភាពខាងនយោបាយសេដ្ឋកិច្ចផងដែរ ។ ជាងនេះទៅទៀតគម្រោងព្រែកជីកហ្វូណនតេជោ គឺសមិទ្ធផលដ៏ថ្លៃថ្លា ទុកជាកេរមតកដ៏មានតម្លៃជូនដល់កូនចៅប្រជារាស្ត្រខ្មែរគ្រប់ជំនាន់ រាប់ពាន់ រាប់ម៉ឺនឆ្នាំតរៀងទៅ ។យើងខ្ញុំទាំងអស់គ្នា ជាកូន កូនចៅ សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ ដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោហើយយើងខ្ញុំសូមគោរពប្រសិទ្ធិនាមជូន សម្តេចតេជោ គឺជាអគ្គមគ្គុទេសក៍ និងជា វីរៈបុរសជាតិដ៏អង់អាចក្លាហាន នៃយុគសម័យដ៏ទំនើប ចាប់ពីថ្ងៃនេះតទៅ ។យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតគោរពជូនពរបវរមហាប្រសើរជូន សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បីជាម្លប់នៃសុខសន្តិភាពនិងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសុភមង្គលជារៀងរហូតតរៀងទៅ ។សូម សម្ដេចតេជោ អគ្គមគ្គុទេសក៍ វីរៈបុរសជាតិ មេត្តាទទួលនូវសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ ។ថ្ងៃ ចន្ទ ៩រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤

រាយនាម៖

១៖លោក ម៉ូ រ៉ាផាត់

២៖លោកជា ចាន់ថន 

៣៖លោក ម៉ិញ គៀវ 

៖លោក ម៉ូ ម៉ារ៉ាកូស 

៖លោក ពុត សាម៉ាត់

៖លោក  រុន សារ៉េត

៖លោក ឃុត សុខា

លោក ទ្បូវ ស៊ុនហ៊ួរ

ទីស្នាក់ការៈផ្ទះលេខ៦ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ

Tel: 012 84 13 77/096 62 89 168/096 663 51 68









Powered by Blogger.