ឯកឧត្តមភឺន ផល្លាផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោហ៊ុន សែនក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឈានចូល៧៣ឆ្នាំ
នាឱកាសដ៏មហាប្រសើរថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៧២ឈានចូល៧៣ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមភឺនផល្លានិងលោកជំទាវសូមគោរពបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារប្រោះព្រំ ជូន សម្តេចតេជោនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាជន្មាយុយឺនយូរសូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment