គ​ណបក្សប្រជាជនកម្ពុជាប្រកា​សបញ្ចូលសមាជិក​បក្សថ្មីខេត្តកំពង់ឆ្នាំងក្រោមវត្តមា​នឯកឧត្តម​ភឺន ផល្លា

គណបក្សប្រជាជនកម្ពុជាបានខិតខំកសាងពង្រីកសមាជិកថ្មីបានបញ្ចូលសមាជិកបក្សថ្មី១៣៧នាក់បន្ថែមទៀតមកពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀននិងគណបក្សឆន្ទះកម្លាំងជាតិដោយអស់ជំនឿលើក្បាលម៉ាស៊ីនដែលមេដឹកនាំទៅរកការក្បត់ជាតិនិងបំផ្លាញផលប្រយោជន៏ជាតិ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមភឺនផល្លាជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងប្រធានគណបក្សប្រជាជនកម្ពុជានិងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិប្រធានគណៈកម្មាការធិការខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក លោកស្រីជាអនុប្រធាននិងសមាជិកសមាជិកាគណបក្សប្រជាជនជាច្រើននាក់ទៀតផងដែរ។ក្រោយពីស្តាប់ការឡើងអានប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាជិកបក្សថ្មីទាំង១៣៧នាក់និងការឡើងប្តេជ្ញាចិត្ត របស់តំណាងសមាជិកបក្សថ្មីបានរំលឹកជូនសមាជិកសមាជិការបក្សអំពីប្រវត្តិការតស៊ូនិងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជាដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ។ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ៕















Powered by Blogger.