ឯកឧត្តមភឺន ផល្លាជាធិបតីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន១៣៩នាក់នៅខេត្តកំពង់ស្ពឺ
ឯកឧត្តមភឺនផល្លាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្តបានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ជូលសមាជិកគណបក្សថ្មីដែលមកពីគណបក្សនានាចំនួន១៣៩នាក់ស្រី ៣៤នាក់ដោយការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្តឯកឧត្តមលោកជំទាវសមាជិកគណៈកម្មាធិការគណបក្សខេត្ត លោកប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកាសរុបប្រមាណ២០០នាក់នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរឯកឧត្តមភឺនផល្លាបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះការចូលរួមជីវភាពនយោបាយរបស់បងប្អូនអតីតគណបក្សផ្សេងៗមកជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញហើយទង្វើនេះចាត់ទុកថាបងប្អូនមានទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់សម្ដេចតេជោដែលជាប្រធានគណបក្សនិងសម្តេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី។ឯកឧត្តមពិតជារីករាយជាមួយការចូលរួមរស់ជុំគ្នាវិញជាថ្លុងមួយរបស់សមាជិកសមាជិកាទាំងអស់នាឱកាសនេះ៕
Post a Comment