កណ្ដាល៖មេធាវីតំណាងដោយអាណត្តិឱ្យលោក ភឺន ផល្លា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ថា ឆ្លើយតបនឹងសារព័ត៌មាន"KHPlusNews"ផ្សាយឡាយផ្ទាល់តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសបុក (Facebook)កាលពីថ្ងៃទី១៤ ខែសីហានោះគឺផ្សាយព័ត៌មានមិនពិតនិងមិនត្រឹមត្រូវនោះទេ។
|
|
ការលើកឡើង តាមបុគ្គលឈ្មោះ ទន់ សំណាង និងឈ្មោះ ស៊ិន ដារ៉ាវុធ ជាមេខ្យល់ក្រោមយុទ្ធសាស្ត្រឈ្នះបានដីចាញ់បានលុយ.?ដោយចោទថាលោកលោកភឺនផល្លាបានរំលោភយកដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលផ្ទុយពីការពិតទាំងស្រុង។តាមសេចក្ដីថ្លែងការណ៍លោក លី វិទូ ជាមេធាវី នៃការិយាល័យមេធាវី មេគង្គ សហពាណិជ្ជកម្ម តំណាងដោយអាណិត្តិឲ្យលោក ភឺន ផល្លា បានអះអាងថាក្រុមហ៊ុនបានប្រមូលទិញដីដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវនិងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបានស្រុកកោះធំខេត្តកណ្តាលនិងបានបន្តកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលនៅ លើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុមហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ។ ខ្លឹមសារបន្តថា ថ្មីៗកន្លងទៅនេះ ទើបតែមានក្រុមជនអាណាធិបតេយ្យ ដែលដឹកនាំដោយក្រុមទុច្ចរិតមានការចាត់តាំងត្រឹមត្រូវធ្លាប់បានដើរលួចលើកស្លាកជាច្រើនលើកច្រើនសារនៅលើទីតាំងដីរបស់ក្រុមហ៊ុនក្នុងគោលបំណងញុះញង់ និងគៀងគរជនអានាធិបតេយ្យឲ្យចូលមកកាន់កាប់ ចាប់ដី ដើម្បីធ្វើការបែងចែកដីគ្នាយកជាកម្មសិទ្ធិថែមទៀងផង។បើតាមការបញ្ជាក់បានអះអាងថាក្រុមជនអនាធិបតេយ្យដែលដឹកនាំដោយមេខ្យល់បុគ្គលឈ្មោះ ទន់ សំណាង និងឈ្មោះ ស៊ិន ដារ៉ាវុធ មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល នោះទេ។ដែលក្រុមនេះ មិនមានឯកសារបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរ គ្មានភស្តុតាងសំអាង មានការរៀបចំ មានគំនិតទុច្ចរិត គៀងគរ ញុះញង់ បង្ករភាពអសន្តិសុខនិងភាពអនាធិបតេយ្យរៀបចំធ្វើការតវ៉ាដើម្បីគេងចំណេញផលប្រយោជន៍ក្រោមយុទ្ធសាស្ត្រឈ្នះបានដីចាញ់បានលុយ និងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសនិងសេចក្ដីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរដល់លោក ភឺន ជល្លា ជាម្ចាស់ដី៕
Post a Comment