ស្នាមញញឹមឯ​កអគ្គរដ្ឋទូតចិនថ្មី​លោកWang Wenbinលើទឹ​កដីកម្ពុជា

 ជាមួយរូបថតចំនួនពីរសន្លឹកប្រកបដោយស្នាមញញឹមលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វេនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃ​សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៤​បានសរសេរនូវ​ចំណាប់អារម្មណ៍ថ្ងៃដំបូងនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជាថា"ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល​បានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់​ស្ថានទូតចិនប្រចាំនៅកម្ពុជា"។ ​


សំណេររបស់លោកបន្ថែមនៅចុងបញ្ចប់ថា "ខ្ញុំនិង​សហការ​ជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បី​បន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហ​ប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ​ឱ្យទទួល​បាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូន​ដល់ប្រជាជននៃប្រទេសទាំងពីរ!"។សូមជម្រាបថា លោកWang Wenbin បានអញ្ជើញ​មកដល់រាជធានីភ្នំពេញ នៅកាលពីរាត្រីថ្ងៃទី៥ ខែកក្កដា​ដើម្បីបំពេញ បេសកកម្មការប្រមុខការទូតប្រទេស​ចិន​ប្រចាំកម្ពុជា។ជាមួយនឹងវត្តមានលោកទូតបានអះអាង​ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីឱ្យប្រទេសដទៃយក​គំរូតាម។នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោក Wang Wenbin ថ្លែងសារខ្លីដោយ​បានលើកឡើងអំពីប្រវត្តិនៃ​ទំនាក់​ទំនងរវាងកម្ពុជា-ចិន ដែលមានជាប្រវត្តិសាស្រ្ត និងការប្តេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងផ្នែកការទូតរវាងប្រទេសទាំងពីរ៕AKP


Powered by Blogger.