វិមាន​​ក្រឹមឡាំងបាននិយាយ​​អំ​ពីអាណត្តិដំបូងរ​ប​ស់លោកTrump​ជា​ប្រធានាធិ​​បតីអា​មេរិក

 ដោយ៖ពុតសាម៉ាត់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរវាងរុស្សីនិងអាមេរិកមានភាពលំបាកក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោកDonaldTrump។ប៉ុន្តែប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនង។

លោក Trump (ឆ្វេង) និងលោក Putin នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ Newsweek
អ្នកនាំពាក្យវិមានក្រឹមឡាំងកាលពីថ្ងៃទី១៧ខែកក្កដាបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់អតីតប្រធានាធិបតីអាមេរិក Trump នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានចេញផ្សាយមួយថ្ងៃមុន។ នៅក្នុងបទសម្ភាសន៍នោះ លោក Trumpបាននិយាយថាលោក"ចុះសម្រុងគ្នាយ៉ាងខ្លាំង"ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinនៅពេលលោកដឹកនាំសេតវិមាន ហើយបានសង្កត់ធ្ងន់ថានៅពេលនោះភាគីទាំងពីរ"មិនដែលប្រឈមមុខនឹងហានិភ័យនៃជម្លោះ" ។​ពេល​សួរ​ថា​តើ​លោក​នឹង​ដក​ឬ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​អ៊ុយក្រែន​ឬ​អត់​នោះ លោក Trump មិន​បាន​ផ្តល់​ចម្លើយ​ផ្ទាល់​ទេ។ផ្ទុយទៅវិញ អតីតមេដឹកនាំសេតវិមានបានសម្តែងថាលោកមិនចូលចិត្តការដាក់ទណ្ឌកម្ម ហើយបាននិយាយថាវិធានការបែបនេះគឺ "បង្ខំមនុស្សឱ្យនៅឆ្ងាយ" ពីសហរដ្ឋអាមេរិក។យ៉ាងណាក៏ដោយ លោក Peskov បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក «មិនបានធ្វើអ្វីល្អសម្រាប់រុស្ស៊ីក្រោមការដឹកនាំរបស់លោក Trump»។ អ្នកនាំពាក្យរូបនេះបានលើកឡើងជាពិសេសអំពី "ការរឹតបន្តឹងថ្មី"ដែលក្រុងវ៉ាស៊ីនតោនដាក់លើទីក្រុងម៉ូស្គូនៅពេលនោះ ដោយនិយាយថារុស្ស៊ីបានចាត់ទុកទណ្ឌកម្មទាំងអស់នោះថា"ខុសច្បាប់" ហើយគ្រាន់តែ"បំផ្លាញមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ" ។យោងតាមស្ថិតិពី Carnegie Endowment for International Peace សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីយ៉ាងហោចណាស់៤០ដងក្នុងអំឡុងពេលលោក Trump កាន់តំណែងរយៈពេល៤ឆ្នាំដំបូង។ ក្នុងឆ្នាំ ២០១៩ទីក្រុងវ៉ាស៊ីនតោនក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធសម័យសង្គ្រាមត្រជាក់ដ៏សំខាន់មួយដែលជាសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម(INF) ដែលនាំទៅដល់ការដួលរលំរបស់វានៅចុងឆ្នាំនោះ។ទោះបីជាមានភាពតានតឹងក៏ដោយក៏ប្រទេសទាំងពីរនៅតែរក្សាការសន្ទនាមួយចំនួនក្នុងកំឡុងឆ្នាំ២០១៧ - ២០២១។ លោក Trump បានជួបលោក Putinដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Helsinki (ហ្វាំងឡង់) ក្នុង២០១៨ក៏ដូចជាក្នុងឱកាសមួយចំនួនផ្សេងទៀតក្នុងអំឡុងពេលលោកប្រធានាធិបតី។ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ដែលជាអ្នកស្នងតំណែងរបស់លោកTrumpមិនបាននិយាយជាមួយលោក Putinចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។ការហៅទូរសព្ទចុងក្រោយបំផុតរវាងប្រធានាធិបតីទាំងពីរបានធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២១។ យោងតាមទីក្រុងម៉ូស្គូ ទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីពេលនោះមកបានធ្លាក់ចុះដល់ចំណុចទាបបំផុតរបស់ពួកគេបន្ទាប់ពីសង្គ្រាមត្រជាក់។កាលពីសប្តាហ៍មុន លោក Biden បានប្រកាសថាមិនមាន "ហេតុផលស្របច្បាប់"ក្នុងការសន្ទនាជាមួយសមភាគីរុស្ស៊ីរបស់លោករួមទាំងអំពីជម្លោះអ៊ុយក្រែនផងដែរ។កាលពីខែមិថុនាអ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថាទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។ប៉ុន្តែប្រសិនបើកិច្ចសន្ទនានោះមានលក្ខណៈទូលំទូលាយ ហើយមិនត្រឹមតែរួមបញ្ចូលរបៀបវារៈរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងគិតគូរពីកង្វល់របស់រុស្ស៊ីផងដែរ៕


Powered by Blogger.