ប្រធាន​ព្រឹទ្ធសភា​ស្នើឱ្យសមត្ថកិច្ចចា​ត់វិធា​នការលើ​គណនីហ្វេសប៊ុក​«​អរគុណ​សន្តិភាព»

បើតាមសំណេរហ្វេសប៊ុករបស់សម្តេចហ៊ុន សែននៅថ្ងៃទី២២ កក្កដាបានឲ្យដឹងថាសម្តេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើគណនីហ្វេសប៊ុក«អរគុណសន្តិភាព»បន្ទាប់ពីគណនីហ្វេសប៊ុកមួយនេះបានបន្លំខ្លួនធ្វើជាសម្តេចដោយបានបង្ហោះសារថាសម្តេចត្រូវលុបចោលជំនួបទាំងអស់ដោយសារកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។សម្តេចហ៊ុនសែនបានបញ្ជាក់ថាសារនោះជាសារដែលសម្តេចបានបង្ហោះកាលពី៥ឆ្នាំមុននៅពេលលោករងរបួសស្មា និងត្រូវទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរី។តាមរយៈសំណេរហ្វេសប៊ុកនៅថ្ងៃទី២២ កក្កដា ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចហ៊ុន សែនបានស្នើឱ្យមានការស្រាវជ្រាវវែកមុខរកម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ«អរគុណសន្តិភាព»ដែលបានបន្លំខ្លួនធ្វើជាសម្តេចដោយបង្ហោះសារថា សម្តេចកំពុងត្រូវរបួស និងត្រូវចាកចេញពីប្រទេសមួយរយៈ។ សូមជម្រាបជូនថានៅក្នុងសារសំណេររបស់ខ្លួនបង្ហោះក្នុងថ្ងៃទី២២ កក្កដា គណនីហ្វេសប៊ុក «អរគុណសន្តិភាព» បានសរសេរថា សម្តេចហ៊ុន សែនគ្រេចស្មាខាងស្តាំដែលតម្រូវឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។

សហការី
គណនីហ្វេសប៊ុក «អរគុណសន្តិភាព» ដដែលបានសរសេរបន្ថែមថា សម្តេចហ៊ុនសែនសុំការអធ្យាស្រ័យពីមិត្តភក្តិបរទេសនិងខ្មែរដែលត្រូវសម្តេចជួបនៅសប្តាហ៍ក្រោយ ព្រោះសម្តេចត្រូវលុបចោលជំនួបនោះវិញ។ តាមសម្តេចហ៊ុន សែន សារដែលគណនីហ្វេសប៊ុក «អរគុណសន្តិភាព» បានបង្ហោះជាព័ត៌មានក្លែងក្លាយនិងជាសារដែលលោកបានបង្ហោះកាលពីឆ្នាំ២០១៩នៅពេលដែលលោករបួសស្មានិងត្រូវទៅព្យាបាលនៅប្រទេសសិង្ហបុរី។ចំពោះសម្តេចហ៊ុនសែនការបង្ហោះសារបែបនេះដោយគណនីហ្វេសប៊ុកក្លែងក្លាយអាចបង្កឱ្យមានការភាន់ច្រឡំនៅក្នុងចំណោមប្រជាជន។

ក្នុងន័យនេះសម្តេចហ៊ុនសែនបានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់ដើម្បីឈានទៅបំបាត់ហ្វេសប៊ុកក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ។ជាការកត់សម្គាល់នេះមិនមែនជាលើកទីមួយទេដែលមានករណីក្លែងបន្លំដើរតួជាសម្តេចហ៊ុន សែននៅក្នុងបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក តិកតុក តេឡេក្រាម និងអ៊ិចជាដើម។ ជាការកត់សម្គាល់ទំព័រហ្វេសប៊ុកឈ្មោះ «Samdach Hun Sen of Cambodia» ដែលអះអាងថាបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។សម្តេចហ៊ុន សែនធ្លាប់បានផ្អាកប្រើប្រាស់មួយរយៈនូវទំព័រហ្វេសប៊ុកមួយនេះកាលពីអំឡុងខែមិថុនាឆ្នាំ២០២៣ដោយងាកទៅប្រើប្រាស់បណ្តាញសង្គមតិកតុករបស់ចិន និងតេឡេក្រាមរបស់រុស្ស៊ីវិញ។ការសម្រេចបោះបង់ចោលហ្វេសប៊ុករបស់សម្តេចហ៊ុនសែនកាលណោះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន Meta បានអំពាវនាវឲ្យព្យួរទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែនរយៈពេល៦ខែក្រោមហេតុផលថាមានវីដេអូមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែនបានរំលោភលើវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងនិងហិង្សា។ តែក្រោយមក អ្វីៗបានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញដែលបច្ចុប្បន្នទំព័រហ្វេសប៊ុកឈ្មោះ «Samdach Hun Sen of Cambodia» មានអ្នកតាមដានចំនួន ១៤លាននាក់៕RFI

Powered by Blogger.