រដ្ឋ​បាល​ខេត្ត​កំព​ង់ធំ​៖ស្ថានភា​ព​ទឹក​ស្ទឹង​សែន​​ឡើង​ដល់​ក​ម្រិ​ត​ប្រកាស​​​អាសន្ន​

រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ប្រកាស​ថា​ស្ថានភាព​ទឹក​ស្ទឹង​សែន​ឡើង​ដល់ក​ម្រិ​ត​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ក​ម្ពស់​១​៣​,​៥​០​ម៉ែត្រ​។​ជាមួយនឹង​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ណែនាំ​ដល់​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​រដ្ឋបាល​ខេត្ត​កំពង់ធំ​ពីម្សិលមិញ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា​ ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​ក​ម្រិ​ត​ទឹក​ស្ទឹង​សែន​នៅ​ស្ថានីយ​កំពង់ធំ​មាន​ក​ម្ពស់​១​៣​,​៥​១​ម៉ែត្រ​ ​ខណៈ​ក​ម្រិ​ត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ក​ម្ពស់​១​៣​,​៥​០​ម៉ែត្រ​។​​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ ​រដ្ឋបាល​ខេត្ត​កំពង់ធំ​ណែនាំ​ដល់​ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន​ ​ជាពិសេស​ពលរដ្ឋ​រស់នៅ​តំបន់​ងាយ​រងគ្រោះ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​​រដ្ឋបាល​ខេត្ត​កំពង់ធំ​ណែនាំ​ដល់​ឪពុក​ម្ដាយ​ត្រូវ​ហាម​កូន​តូ​ចចុះ​លេង​ទឹក​និង​ត្រូវ​ត្រៀម​រៀបចំ​ទុកដាក់​ស​ម្ភារៈ​និង​ឯក​សារសំខាន់​ៗ​ដែល​ចាំបាច់​ ​ដើម្បី​បង្ការ​ពេល​លិច​ភូមិឋាន​។​រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ត្រៀម​រៀបចំផែនការ​អន្តរាគមន៍​និង​ត្រៀម​រៀបចំ​ទី​ទួល​សុវត្ថិភាព​សមរម្យ​សម្រាប់​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ជម្លៀស​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ទឹកជំនន់​មកដល់​។​​រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​បន្ថែម​ថា​៖​ ​«​អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​និង​ណែនាំ​ពលរដ្ឋ​យកចិត្តទុកដាក់​លើ​សុខភាព​អនាម័យ​ ​ដើម្បី​ជៀសវាង​ជំងឺឆ្លង​ផ្សេងៗ​»​៕Khmer Times


Powered by Blogger.