អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ក្នុងឱកាសនៃជំនួបឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េបានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េនិងកម្ពុជាទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរជាពិសេសសកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។
Post a Comment