មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមាន 'រោគសញ្ញាធ្ងន់ធ្ងរ'នៅពេលដែលមនុស្សមួយក្រុមមានគ្នា៦នាក់បានជិះម៉ូតូកាត់ឧទ្យានជាតិ Death Valley ក្នុងសីតុណ្ហភាព៥៣.៣អង្សាសេ។
|
|
យោងតាមGuardian ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឆ្លងកាត់អាងទន្លេ Badwater ក្នុងជ្រលង Death Valley ភាគខាងកើតរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចំពេលអាកាសធាតុក្តៅខ្លាំងកាលពីថ្ងៃទី៧ខែកក្កដា។ អត្តសញ្ញាណអ្នកស្លាប់មិនត្រូវបានគេបង្ហើបឱ្យដឹងឡើយ។ ទន្ទឹមនឹងនោះ មនុស្ស៤នាក់ទៀតក្នុងក្រុមក៏ត្រូវបានព្យាបាលនៅនឹងកន្លែង។នាយក Park លោក Mike Reynolds បានសង្កត់ធ្ងន់ថា "កំដៅខ្ពស់នេះអាចបង្កការគំរាមកំហែងពិតប្រាកដដល់សុខភាពមនុស្ស" ។«បន្ថែមពីលើការមិនអាចត្រជាក់នៅពេលជិះដោយសារតែសីតុណ្ហភាពបរិយាកាសខ្ពស់ការជួបប្រទះជ្រលងភ្នំមរណៈដោយម៉ូតូក្នុងកំដៅគឺត្រូវបានប្រឈមបន្ថែមទៀតដោយឧបករណ៍សុវត្ថិភាពដែលអ្នកជិះប្រើដើម្បីកាត់បន្ថយការរងរបួសក្នុងគ្រោះថ្នាក់»។ លោក Reynolds បាននិយាយ។អ្នកឧតុនិយម Bryan Jackson នៅសេវាកម្មអាកាសធាតុជាតិអាមេរិក (NWS)បាននិយាយថារលកកំដៅដ៏អូសបន្លាយនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងសហរដ្ឋអាមេរិកដែលមានមនុស្សប្រហែល៣៦លាននាក់ស្មើនឹងប្រហែល១០%នៃចំនួនប្រជាជនដែលស្ថិតនៅក្រោមការព្រមានអំពីកំដៅខ្ពស់បំផុត។យោងតាមលោកទីតាំងរាប់សិបកន្លែងនៅភាគខាងលិច និងភាគពាយ័ព្យប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងលើសពី ឬបំបែកកំណត់ត្រាកំដៅពីមុន។គិតត្រឹមចុងសប្តាហ៍មុន តំបន់ជាច្រើននៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបានឡើងដល់៤៣.៣ អង្សាសេ ដោយទីក្រុង Redding នាំមុខគេជាមួយនឹងសីតុណ្ហភាព៤៨.៣ អង្សាសេ៕ពុតសាម៉ាត់
Post a Comment