ទីក្រុងឌូបៃសាងសង់មហាវិថីបៃតងបំផុតក្នុងពិភពលោកប្រវែង៦៤គីឡូម៉ែត្រ
ដោយ៖ពុតសាម៉ាត់
ទីក្រុងឌូបៃគ្រោងនឹងសាងសង់ផ្លូវបៃតងបំផុតរបស់ពិភពលោកជាមួយនឹងដើមឈើជាងមួយលានដើមនិងគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំដែលផ្តល់ថាមពលសម្រាប់ប្រព័ន្ធដឹកជញ្ជូននិង១៣០,០០០គ្រួសារ។បន្ទាប់ពីបានស្នើសុំគម្រោងសាងសង់ព្រៃកោងកាងនិងផ្កាថ្ម ក្រុមហ៊ុន URB ក្រុមហ៊ុនស្ថាបត្យកម្មប្រកបដោយនិរន្តរភាពរបស់ទីក្រុងឌូបៃគ្រោងនឹងសាងសង់មហាវិថីប្រវែង៦៤គីឡូម៉ែត្រដែលមានឈ្មោះថាGreen Spine ។ នេះនឹងក្លាយជាវិថីបៃតងបំផុតក្នុងពិភពលោកដែលមានដើមឈើជាងមួយ លានដើមផ្លូវរថយន្តអគ្គិសនី សួនច្បារ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។Green Spine ប្រើប្រាស់ថាមពលកកើតឡើងវិញ១០០% ជាចម្បងថាមពលពន្លឺព្រះអាទិត្យ។ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំនេះ ផ្តល់ថាមពលអគ្គិសនីសម្រាប់ដំណើរការប្រព័ន្ធរថយន្តអគ្គិសនីសាធារណៈ ដូចជារថភ្លើងនិងមានសមត្ថភាពអាចបំពេញតម្រូវការអគ្គិសនីរបស់ប្រជាពលរដ្ឋប្រមាណ១៣០,០០គ្រួសារ។ដើមឈើរាប់លាននឹងត្រូវដាំនៅក្នុងសួនច្បារនិងកសិដ្ឋានក្នុងទីក្រុងដើម្បីដាំដុះផ្លែឈើ និងបន្លែ។ Bioswales នឹងត្រូវបានដំឡើងដើម្បីគ្រប់គ្រងទឹកជំនន់។ទឹកគឺជាបញ្ហាដ៏ក្តៅគគុកនៅក្នុងទីក្រុងឌូបៃបន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រថ្មីៗនេះ។លើសពីនេះ Green Spine នឹងមានកន្លែងលេងកីឡាជាច្រើនកន្លែង កន្លែងហាត់ប្រាណខាងក្រៅនិងកន្លែងសម្រាប់លេងកីឡា។ផ្លូវនេះក៏ផ្តល់អាទិភាពដល់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជារថភ្លើង កង់... ក៏ដូចជាផ្លូវដើរសម្រាប់អ្នកថ្មើរជើង។ លើសពីនេះនៅមានកន្លែងលក់រាយ និងផ្សារទំនើបអាហារនៅតាមផ្លូវផងដែរ។យោងតាមURBផ្លូវដើរពណ៌បៃតងសម្រាប់អ្នកថ្មើរជើងនិងកង់មានគោលបំណងបង្កើនការតភ្ជាប់ទីក្រុង ជួយអ្នកស្រុកទទួលបានសេវាកម្មសំខាន់ៗ និងការកម្សាន្តយ៉ាងរហ័ស និងងាយស្រួល។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អនិងសកម្មប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងកាត់បន្ថយយ៉ាងសំខាន់នូវតម្រូវការក្នុងការធ្វើដំណើរដោយយានយន្តផ្ទាល់ខ្លួនដោយហេតុនេះកាត់បន្ថយចរាចរណ៍ទីក្រុងនិងផលប៉ះពាល់បរិស្ថាន។នេះគឺជាគម្រោងដ៏ធំដែលមានរយៈពេលជាច្រើនឆ្នាំ។ គំនិតនៃការកសាង Green Spine គឺជាផ្នែកមួយនៃផែនការ Dubai 2040 ដើម្បីបង្កើននិរន្តរភាព និងគុណភាពនៃជីវិតរបស់ទីក្រុងទោះបីជាគេមិនដឹងថានៅពេលណាដែលគម្រោងនេះអាចនឹងត្រូវបានបញ្ចប់៕
Post a Comment