កម្ពុជាព្រមា​ន​ឥទ្ធិពល​ខ្លាំង​នៃ​​ខ្យល់​មូសុង​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹង​ថា​តាម​ស្ថានភាព​វិវត្ត​នៃ​ធាតុអាកាស​នៅ​ក្នុង​តំបន់​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើតមានឡើង​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយនឹង​រំកិល​ទៅកាន់​កោះ​ហៃណាំ​(​H​A​IN​AN​) ​ដែល​នឹង​បណ្តាល​ឱ្យ​របប​ខ្យល់​មូសុង​និរតី​ចាប់ផ្ដើម​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​ ​។​បាតុភូត​នេះ​ ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្នែក​អាកាសធាតុ​កម្ពុជា​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ភ្លៀង​នឹង​បន្ត​ធ្លាក់​គ្របដណ្តប់​ស្ទើរ​ទូទាំង​ប្រទេស​ជាមួយ​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​នៅ​តំបន់​វាលទំនាប​មាន​ ​ដូចជា​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​បាត់​ដំបង​ ​សៀមរាប​ ​ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​កំពង់ធំ​ ​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កណ្តាល​ ​ខេត្ត​តាកែវ​ ​និង​ ​រាជធានី​ភ្នំពេញ​ ​។​​រីឯ​តំបន់​ខ្ពង់រាប​មាន​ដូចជា​ ​ខេត្ត​កំពង់ស្ពឺ​ ​ប៉ៃលិន​ ​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​ស្ទឹង​ត្រែង​ ​ក្រចេះ​ ​រតនគិរី​ ​ខេត្ត​មណ្ឌលគិរី​ ​និង​តំបន់​ជួរ​ភ្នំក្រវាញ​។​ ​តំបន់​មាត់​ស​មុ​ទ​ ​មាន​ដូចជា​ ​ខេត្ត​កោះ​កុង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កែប​ ​ខេត្ត​កំពត​ ​និង​ជួរ​ភ្នំបូកគោ​ ​។​​ជាមួយគ្នា​នេះ​ដែរ​ ​នៅ​តំបន់​សមុទ្រ​នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង​ ​ដែល​នឹង​បង្ក​ឱ្យ​មាន​រលក​សមុទ្រ​ខ្ពស់​ជាង​ធម្មតា​ ​ដែល​មាន​ក​ម្ពស់​មធ្យម​អប្បបរមា​ ​១​,​៥​០​ម៉ែត្រ​ ​និង​ក​ម្ពស់​មធ្យម​អតិបរមា​ ​២​,​៥​០​ម៉ែត្រ​ ​។

សហការី



Powered by Blogger.