ព្រះម​ហាក្សត្រមានព្រះរាជបន្ទូល​ថារុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ​ដែលអាជ្ញាធរជាតិនិ​ងប្រជាពលរដ្ឋ​បានចូលរួមដាំដើ​មឈើ

 ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថារុក្ខទិវាជាវប្បធម៌ដ៏ប្រសើរដែលអាជ្ញាធរជាតិគ្រប់ជាន់ថ្នាក់និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើដោយមានទស្សនៈរួមគឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើគឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិអន្តរជាតិនានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីមានព្រះរាជបន្ទូលបែបនេះនៅក្នុងឱកាសដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ» នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤៕ AKP

Powered by Blogger.