ឯកឧត្តមភឺ​ន​​​ ផល្លា​សូមសម្ដែងនូវការសោ​កស្ដាយនិ​ងក្ដីសោក​សង្រេងជាទីបំផុតចំពោះដំណឹ​ងមរណភាព​រប​ស់អាកាសយា​និកព​លី

ឯកឧត្តមភឺនផល្លាជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសូមសម្ដែងនូវការសោកស្ដាយនិងក្ដីសោកសង្រេងជាទីបំផុតចំពោះដំណឹងមរណភាពរបស់លោកខេង ឆៃយុទ្ធនិងលោកស៊ុន ផល្លា ដែលជាអាកាសយានិកពលីក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

AKP
ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះឯកឧត្តមភឺនផល្លាសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសពនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង២រូបសូមបានទៅកាន់សុគតិភពនិងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។តាមក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថានៅវេលាម៉ោង១០:៣០នាទីក្រុមការងាររុករកនិងសង្រ្គោះ របស់ក្រសួងការពារជាតិបានរកឃើញសាកសពអាកាសយានិកទី២ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺននៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ 

AKP



Powered by Blogger.