ក្នុងរយៈពល៦ខែចាប់ពីខែមករាដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺនដុល្លារអាមេរិក កើនឡើងជិត៣៦ភាគរយបើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបានឲ្យដឹងនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថាសម្រាប់ខែមិថុនាឆ្នាំ២០២៤នេះមានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរមានចំនួន៤៩,៦៩២នាក់បើធៀបនឹងឆ្នាំ២០២៣កន្លងទៅកើនឡើងជាង២០រយភាគរយ និងផ្ដល់ចំណូលថវិកាចំនួន២ ១៥០,៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។នៅក្នុងសេចក្ដីប្រកាសព័ត៌ក៍បានបង្ហាញដែរថា ការលក់ប័ណ្ណឱ្យអ្នកទេសចរអន្ដរជាតិ ចូលទស្សនាប្រាសាទកោះកែរ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានចំនួន១០៨២៨នាក់ ចំណូលថវិកាចំនួន១៦២,៤២០ដុល្លាអាមេរិក ខណៈដែលមួយខែមិថុនាឆ្នាំ២០២៤នេះ មានអ្នកទេសចរទិញសំបុត្រចូលទស្សនាប្រាសាទកោះកែវនេះដែរ មានចំនួន៧០១នាក់ ចំណូលថវិកាចំនួន១០៥១៥ដុល្លាអាមេរិក៕
Post a Comment