សម្តេចធិប​តីអំពាវនាវឱ្យចូលរួមយុទ្ធនា​ការ«ចាស់អ្នក​ថ្មីខ្ញុំ»

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការផ្សាយលើទំព័រហ្វ៊េសប៊ុកផ្លូវការនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤បានអំពាវនាវឱ្យចូលរួមយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ»។យុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អយកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមរយៈលេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893។




Powered by Blogger.