ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាអញ្ជើញសម្ពោធសមិទ្ធផលនានានិងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ២
អគារសាលសហសិក្សាផ្ទាំង LED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារគឺជាសមិទ្ធផលថ្មីៗបន្ថែមទៀត នៃសាលានគរបាលជាតិភូមិភាគ២ខេត្តកំពង់ចាមដែលត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាមួយគ្នានឹងពិធីពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១នាព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤។ក្នុងរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើននាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងថា សមិទ្ធផលដែលសម្ពោធថ្ងៃនេះ រួមមាន៖ អគារសាលសហសិក្សា១ខ្នង កម្ពស់១ជាន់ ទទឹង ១៣,៥ម៉ែត្ត បណ្តោយ ៤៥ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយបំពាក់ម៉ាស៊ីន LED ខ្នាតធំ ចំនួន ១គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន ១២គ្រឿង ឧបករណ៍បំពងសំឡេង តុ កៅអី វាំងននក្នុងសាលសហសិក្សា បន្ទប់ទឹកផ្លូវនិងសួនច្បារអមជុំវិញបរិវេណអគារព្រមទាំងសម្ភារៈគាំទ្រមួយចំនួនក្នុងតម្លៃទឹកប្រាក់ជាង ២៧៥ ០០០ដុល្លារអាមេរិក។
Post a Comment