រុស្ស៊ី​​ថ្កោលទោ​ស​កិច្ចព្រមព្រៀង​សន្តិ​ភាព​លោកខាងលិ​ចអ៊ុយក្រែន​ពិបាក​ចូល​រួម​ជាមួយ​ណា​តូ

 រុស្ស៊ីជឿថារាល់ការពិភាក្សារបស់លោកខាងលិចអំពីសន្តិភាពនៅអ៊ុយក្រែនគឺជា"ការវាយប្រហារ" ។ អំពើ​ពុករលួយ​ជា​ឧបសគ្គ​រារាំង​អង្គការ​ណាតូ​មិន​ឲ្យ​ទទួល​ស្គាល់​អ៊ុយក្រែន។យោងតាម ​​RT កាលពីថ្ងៃទី៣ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានរិះគន់ការពិភាក្សាដើម្បីបញ្ចប់ជម្លោះដែលស្នើឡើងដោយលោកខាងលិច ដោយហៅថាជា "ការវាយប្រហារ" ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។"រាល់ការពិភាក្សាសន្តិភាពដែលធ្វើឡើងដោយអ៊ុយក្រែន និងលោកខាងលិចគឺជាការបង្វែរទិសដៅ។គោលដៅចុងក្រោយរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងជម្លោះគឺធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី។ អ៊ុយក្រែនគ្រាន់តែជាឧបករណ៍របស់បស្ចិមប្រទេស។" លោកស្រី Zakharova បានអត្ថាធិប្បាយ។ផ្ទុយទៅវិញ អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានបញ្ជាក់ថាក្រុងគៀវនឹងមិនសម្របសម្រួលក្នុងការលះបង់ទឹកដីណាមួយ ដើម្បីបញ្ចប់ជម្លោះនោះទេ។លោក Yermak បាននិយាយថា "យើងនឹងស្តាប់ការផ្ដល់យោបល់ណាមួយអំពីរបៀបដើម្បីសម្រេចបាននូវ "សន្តិភាព"នៅក្នុងជម្លោះ។ប៉ុន្តែអ៊ុយក្រែននឹងមិនសម្របសម្រួលលើតម្លៃសំខាន់ៗដូចជាឯករាជ្យភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹកដី"។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។ រូបថត៖TASS
អំពើ​ពុករលួយ​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​រួម​ជា​មួយ​ណាតូ

សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃទី២ខែកក្កដាថា សមាជិកណាតូមានការព្រួយបារម្ភអំពីអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ហើយចង់ឱ្យទីក្រុងគៀវចាត់វិធានការជាក់លាក់ដើម្បីដោះស្រាយបញ្ហានេះ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​អ៊ុយក្រែន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ជា​មួយ​សម្ពន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​អាមេរិក។មន្ត្រីការទូតអាមេរិកម្នាក់បាននិយាយថា "ណាតូនឹងតម្រូវឱ្យអ៊ុយក្រែនចាត់វិធានការបន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មុនពេលការចរចាចូលដំណើរការ។ បញ្ហានេះនឹងត្រូវបានប្រកាសជាពិសេសនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ណាតូនៅថ្ងៃទី៩ខែកក្កដា" ។

នពាក្យចចាមអារ៉ាមថានាយករដ្ឋមន្ត្រីអ៊ុយក្រែនអាចនឹងត្រូវបណ្តេញចេញ

ទីភ្នាក់ងារសារព័ត៌មាន Pravda កាលពីថ្ងៃទី៣ ខែកក្កដា បានដកស្រងប្រភពជិតស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែនដែលលាតត្រដាងថា លោក Zelensky កំពុងមានអារម្មណ៍ធុញទ្រាន់នឹងនាយករដ្ឋមន្ត្រី Denys Shmyhal ។"ប្រធានាធិបតី Zelensky ធុញទ្រាន់នឹងលោក Shmyhal នេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំ។ ប្រធានាធិបតីហាក់ដូចជាមិនយកចិត្តទុកដាក់ស្តាប់លោក Shmyhal ដូចពីមុនទេ។ លោក Zelenskyត្រូវការជម្រើសនិងសំណើថ្មីៗ។ប៉ុន្តែលោក Shmyhal មិនបានបង្ហាញ។នេះ​បើ​តាម​ប្រភព Pravda។មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ទៀតបានបង្ហើបថា នេះជាលើកទី២ហើយដែលប្រធានាធិបតីZelenskyបានពិចារណាបណ្តេញលោក Shmyhal ក្នុងរយៈពេល២ខែកន្លងមកនេះ។ បច្ចុប្បន្នឧបនាយករដ្ឋមន្ត្រីទី១និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Yuliia Svyrydenkoកំពុងត្រូវបានចាត់ទុកថាជាអ្នកជំនួសដ៏សមរម្យ៕ពុតសាម៉ាត់


Powered by Blogger.