ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាណែនាំដល់រដ្ឋបាលខេត្តទាំងអស់សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹងនិងព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិប្រញាប់ដកខ្លួន
ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម នួន ផារ័ត្ន ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
Post a Comment