ក្មេងស្រីដែលមានសំណាងត្រូវបានជួយសង្គ្រោះបន្ទាប់ពីរយៈពេល៣៦ម៉ោងនៃការលិចចូលទៅក្នុងរលកសមុទ្រ
ដោយ៖ពុតសាម៉ាត់
ជប៉ុន៖ស្ត្រីវ័យ២១ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីត្រូវបានរលកបោកបក់នៅឆ្នេរសមុទ្រខណៈកំពុងហែលទឹកនៅឯឆ្នេរមួយកន្លែងក្នុងទឹកដីនៃព្រះអាទិត្យរះ។ឆ្មាំសមុទ្រជប៉ុនបាននិយាយនៅថ្ងៃនេះ(១១កក្កដា)ថាឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលក្មេងស្រីជនជាតិចិនម្នាក់បានទៅហែលទឹកនៅឆ្នេរ Shirahama Ohama ក្នុងតំបន់ Shizuoka ភាគកណ្តាលប្រទេសជប៉ុនជាមួយមិត្តភក្តិនៅម៉ោងប្រហែល៧ និង៣០យប់។ នាងត្រូវបានរលកបោកបក់ទៅឆ្ងាយ បើទោះជានាងកំពុងប្រើឧបករណ៍ហែលទឹកនៅពេលនោះក៏ដោយ។យោងតាមកាសែត Guardian អាជ្ញាធរបានចាប់ផ្តើមយុទ្ធនាការស្វែងរកនិងជួយសង្គ្រោះ បន្ទាប់ពីមិត្តរបស់ជនរងគ្រោះបានរាយការណ៍ពីគ្រោះថ្នាក់នៅល្ងាចនោះ។
ឧទ្ធម្ភាគចក្រឆ្មាំឆ្នេរសមុទ្រជប៉ុនបាននាំក្មេងស្រីជនជាតិចិនទៅកាន់ទីសុវត្ថិភាពបន្ទាប់ពីបានជួយសង្គ្រោះនាងចេញពីឆ្នេរសមុទ្រកាលពីថ្ងៃទី១០ខែកក្កដា។ រូបថត៖ ការិយាល័យ Yokosuka នៃឆ្មាំឆ្នេរសមុទ្រជប៉ុន |
Post a Comment