ព្រះម​ហាក្សត្រ​​និង​ថ្នាក់​ដឹក​នាំ​ចូល​រួម​រំលែកទុក្ខ​ចំពោះ​មរ​​ណភាព​របស់​លោ​ក​ង្វៀ​ន​ ហ្វូជុ​ង​ ​

ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​សម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​សម្តេចហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​ ​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ប្រធានរដ្ឋសភា​ ​បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​របស់​ ​លោក​ ង្វៀ​ន​ ហ្វូជុ​ង​ (N​guy​e​n ​P​h​u ​T​ron​g​) ​អគ្គ​លេខា​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​។​

លោក​ ង្វៀ​ន​ ហ្វូជុ​ង​ (N​guy​e​n ​P​h​u ​T​ron​g​) ​អគ្គ​លេខា​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​។​
នៅ​ក្នុង​ព្រះរាជសារ​រំលែក​មរណទុក្ខ​របស់​ ​ព្រះករុណា​ ​ព្រះមហាក្សត្រ​ ​សី​ហ​មុនី​ ​មានខ្លឹមសារ​ថា​ “​ខ្ញុំ​សូម​សម្តែង​នូវ​ការ​សោកស្តាយ​ដ៏ជ្រាលជ្រៅ​ជាទីបំផុត​​ចំពោះ​មរណភាព​នៃ​ឯកឧត្តម​របស់​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ដែល​ជា​ការ​បាត់បង់​ថ្នាក់​ដឹកនាំ​ដ៏​ឆ្នើម​និង​ល្អ​ប្រពៃ​មួយ​រូប​នៃ​ប្រជាជាតិ​ ​និង​ប្រជាជន​វៀតណាម​ ​ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​កសាង​ ​និង​អភិវឌ្ឍន៍​ប្រទេស​វៀតណាម​”​។​“​សម្តេច​ព្រះ​មហាក្សត្រី​ ​ព្រះវ​រ​រាជមាតា​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​និង​ខ្ញុំ​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ​និង​ប្រជារាស្ត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​សូម​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ ​និង​ប្រជាជន​វៀតណាម​”​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​ក៏ដូចជា​ប្រជាជន​វៀតណាម​ ​ក្នុង​គ្រា​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​។​សារ​រំលែកទុក្ខ​ ​មានខ្លឹមសារ​ថា​ “​ក្នុងនាម​រដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ​និង​រដ្ឋាភិបាល​ ​ព្រមទាំង​ប្រជាជន​វៀតណាម​ ​ក្នុង​គ្រា​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ ​និង​ការ​បាត់បង់​ដ៏​ធំធេង​នេះ​”​។​សម្តេច​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​មេដឹកនាំ​ឆ្នើម​សម្រាប់​វៀតណាម​ ​និង​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រួមចំណែក​ដល់​ទំនាក់ទំនង​ជា​បងប្អូន​កម្ពុជា​-​វៀតណាម​។​ប្រធាន​ព្រឹទ្ធសភា​សម្តេចហ៊ុន​ ​សែន​ ​បាន​សម្តែង​នូវ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ​ចំពោះ​មរណភាព​របស់​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​ដែល​ជា​មេដឹកនាំ​ឆ្នើម​ ​ដែល​មានការ​​​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ឥតងាករេ​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ​និង​ទំនើបកម្ម​ស្ថាប័ន​របស់​ប្រទេស​វៀតណាម​។មរណភាព​របស់​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​គឺជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​មិន​ត្រឹមតែ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ​និង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​វៀតណាម​ទាំងមូល​ផង​ដែរ​។​សម្តេចបាន​មានប្រសាសន៍ថា​ ​កេរដំណែល​របស់​គាត់​ក្នុងនាម​ជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ​ ​ដែល​បាន​លះ​បង់ជីវិត​របស់​គាត់​ដើម្បី​ឯករាជ្យ​ភាព​របស់​វៀតណាម​ ​និង​សុខុមាលភាព​របស់​ប្រជាជន​នឹង​ត្រូវ​ចងចាំ​ជាច្រើន​ជំនាន់​។​សម្តេចបាន​មានប្រសាសន៍ថា​ “​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​របស់​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ ​បាន​ធ្វើ​ឱ្យ​ប្រជាជាតិ​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពី​​​រ​កាន់តែ​រឹង​មាំ​ ​និង​កាន់តែ​ប្រសើរ​ឡើង​” ​។​សម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​បន្ថែម​ថា​ ​«​ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ឯកឧត្តម​ ​ក្រុម​គ្រួសារ​ ​សហការី​ ​និង​ប្រជាជន​វៀតណាម​ ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ប្រធានរដ្ឋសភា​បាន​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​ដោយ​មានខ្លឹមសារ​ថា​ ​យើងខ្ញុំ​មាន​ក្តី​សោក​សង្វេគ​ជា​ពន់ពេក​ ​និង​សូម​សម្ដែង​នូវ​ការចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ ​ចំពោះ​មរណភាព​ ​របស់​ ​ឯកឧត្តម​ ង្វៀ​ន​ ហ៊្វូជុ​ង​ ​អគ្គលេខាធិការ​បក្ស​ ​នៃ​គណបក្ស​កុម្មុ​យ​នី​ស្ត​វៀតណាម​។​ ​មរណភាព​របស់​ ​ឯកឧត្តម​អគ្គលេខាធិការ​ ង្វៀ​ន​ ហ៊្វូ​ចុង​ ​មិនគ្រាន់តែ​ជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​សា​ធារ​ណ​រដ្ឋសង្គមនិយម​ ​វៀតណាម​ប៉ុណ្ណោះ​ទេ។​ប៉ុន្តែ​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​យើង​គ្រប់គ្នា​ ​ដែល​បាន​ដឹង​ពី​ការ​តស៊ូ​ប្រឹងប្រែង​ ​និង​បានឃើញ​ពី​សមិទ្ធផល​កេរដំណែល​មិន​អា​ច់​កាត់ថ្លៃ​បាន​របស់​ ​ឯកឧត្តម​ ​សម្រាប់​មនុស្សជាតិ​»​។លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​បាន​បន្ថែម​ថា​ “​លោក​អគ្គលេខាធិការ​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​ជា​ថ្នាក់​ដឹកនាំ​ដ៏​ឆ្នើម​ ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ ​មោះមុត​ ​ក្នុង​ការ​ជំរុញ​ ​និង​សម្រេច​ឱ្យ​បានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​និង​ការ​ធ្វើ​ទំនើប​ភា​វូ​នី​យ​កម្ម​ស្ថាប័ន​ ​ក្នុង​ ​ប្រទេស​វៀតណាម​។​ ​លោក​អគ្គលេខាធិការ​ ​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ ​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ ​លើក​ក​ម្ពស់​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​យើង​ទាំងពីរ​ ​ដោយ​ផ្អែកលើ​ការ​ជឿ​ទុកចិត្ត​ ​លទ្ធផលជាក់​ស្តែង​ ​និង​ ​ប្រជាជន​ជា​ស្នូល​”​។​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ក៏​សូម​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​មិន​ប្រែ​របស់​ ​លោក​អគ្គលេខាធិការ​ ​ក្នុង​កា​រពូន​ជ្រំ​ចំណងមិត្តភាព​ទ្វេភាគី​របស់យើង​ឱ្យ​បាន​រឹង​មាំ​ ​និង​ជិតស្និទ្ធ​ ​ព្រមទាំង​បាន​លើកឡើង​ថា​ ​យើង​គ្រប់គ្នា​នឹង​ចងចាំ​នូវ​វីរភាព​ ​ភាពជា​អ្នកដឹកនាំ​ ​គតិបណ្ឌិត​ ​និង​មេត្តាធម៌​របស់​ ​លោក​អគ្គលេខាធិការ​។​យោង​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ (​V​N​A​) ​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​គឺជា​អ្នកនយោបាយ​វៀតណាម​ ​ដែល​បាន​បម្រើ​ការ​ជា​អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀតណាម​ពី​ឆ្នាំ​ ​២​០​១​១​ ​រហូតដល់​ពេល​ដែល​លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​ ​១​៩​ ​ខែ​កក្កដា​។​​ក្នុងនាម​ជា​ប្រធាន​លេខាធិការដ្ឋាន​ ​ការិយាល័យនយោបាយ​ ​និង​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​ ​លោក​ ង្វៀ​ន​ ហ្វ៊ូជុ​ង​ ​គឺជា​មេដឹកនាំ​ដ៏​សំខាន់​របស់​វៀតណាម​។​ចាប់ពី​ឆ្នាំ​២​០​១​៨​ ​ដល់​ឆ្នាំ​២​០​២​១​ ​លោក​ក៏បាន​បម្រើ​ការ​ក្នុង​ពេល​ដំណាលគ្នា​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម​ផង​ដែរ​៕Khmer Times


Powered by Blogger.