ណាតូបា​ន​​​ប្រកាសថា​មិនចាំ​​បាច់កែប្រែគោល​លទ្ធិនុ​យក្លេអ៊ែរទេ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពមើលឃើញថាមិនចាំបាច់ធ្វើវិសោធនកម្មគោលលទ្ធិនុយក្លេអ៊ែរនៅពេលនេះទេ។អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Yomiuri Shimbun ថា "មិនមានការគំរាមកំហែងភ្លាមៗនោះទេ។ ដូច្នេះណាតូមើលឃើញថា មិនចាំបាច់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួនទេ" ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg។AFP
លោក Jens Stoltenberg បានកត់សម្គាល់បន្ថែមទៀតថា ដំណើរការនៃការជំនួសប្រព័ន្ធយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដែលប្រើសម្រាប់ការទប់ស្កាត់នុយក្លេអ៊ែរពីF-16 ទៅ F-35 "នៅតែបន្តដូចធម្មតា"។កាលពីថ្ងៃទី១៦ខែមិថុនាអគ្គលេខាធិការអង្គការណាតូក៏បានបង្ហើបថាសម្ព័ន្ធភាពយោធានេះកំពុងចរចាដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតដើម្បីបង្ហាញពិភពលោកអំពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននិងផ្តល់ការព្រមានយ៉ាងច្បាស់អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីសហព័ន្ធរុស្ស៊ីនិងចិន។ទន្ទឹមនឹងនេះ នៅចុងខែមិថុនា វិមានក្រឹមឡាំងបានបញ្ជាក់ថារុស្ស៊ីកំពុងផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដោយសារបរិបទបច្ចុប្បន្នកំពុងប្រឈមមុខនឹងប្រទេសនេះ។ វិមានក្រឹមឡាំងបាននិយាយថា"ប្រធានាធិបតីVladimirPutinបានប្រកាសថាអ្វីគ្រប់យ៉ាងកំពុងត្រូវបានធ្វើ ដើម្បីនាំយកគោលលទ្ធិនុយក្លេអ៊ែរ ឱ្យស្របទៅនឹងការពិតបច្ចុប្បន្ន" ។គោលលទ្ធិនុយក្លេអ៊ែរបច្ចប្បន្នចែងថា រុស្ស៊ីអាចប្រើអាវុធបំផ្លិចបំផ្លាញប្រភេទនេះដើម្បីឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែរឬក្នុងករណីមានការវាយប្រហារធម្មតាដែលបង្កការគំរាមកំហែងដល់អាយុជីវិត។នាពេលថ្មីៗនេះរុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាច្រើនដែលមិនត្រូវបានបង្ហាញនៅក្នុងប្រទេសបេឡារុស្ស ដែលជាប្រទេសជាប់ព្រំដែនអ៊ុយក្រែននិងប្រទេសសមាជិកណាតូជាច្រើន។កាលពីថ្ងៃទី១៧ខែមិថុនាអគ្គលេខាធិការអង្គការណាតូបានបង្ហើបថា ប្លុកនេះកំពុងចរចាលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដោយដកវាចេញពីកន្លែងផ្ទុកហើយដាក់ឱ្យស្ថិតក្នុងរបៀបរង់ចាំជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែង។នៅក្នុងអង្គការណាតូ ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ ទាំងនេះក៏ជាសមាជិកអចិន្ត្រៃយ៍ចំនួន៣នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ណាតូក៏រក្សាគោលនយោបាយ"ចែករំលែកឆ័ត្រនុយក្លេអ៊ែរ"ផងដែរ។នៅក្នុងនោះសមាជិកដែលមានអាវុធនុយក្លេអ៊ែរនឹងដាក់ពង្រាយក្បាលគ្រាប់ទៅកាន់មូលដ្ឋានដែលនៅរាយប៉ាយពាសពេញអឺរ៉ុប៕ពុតសាម៉ាត់

Powered by Blogger.