ក្រសួង​មហាផ្ទៃ​កំពុង​ត្រៀម​កែ​​សម្រួល​សេចក្តីព្រា​ងច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវគោក​ថ្មី​ ​

ឯកឧត្តមស​ ​សុខា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​កាលពី​រសៀល​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​បាន​ ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ ​និង​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​ការរៀបចំ​កែ​សម្រួល​សេចក្តីព្រាងច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ​គឺ​ ​ដើម្បី​ឱ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ ​និង​ចូលរួម​ទប់​ស្កាត់​ ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​មក​នៅ​ក​ម្រិ​ត​ទាប​បំផុត​ ​និង​ចូលរួម​អនុវត្ត​នូវ​ផែនការ​ សកល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ ​និង​ ​អ្នករបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ ​៥​០​ភាគរយ​ ​នៅ​ឆ្នាំ​២​០​៣​០​។​រដ្ឋ​ម​ន្រ្តី​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ត្រូវ​ ​បាន​បន្ថែម​ថ្មី​ ​និង​កែ​សម្រួល​ចំនួន​ ​៥​២​មាត្រា​លើ​ ​៩​២​មាត្រា​ ​ដែល​ក្នុង​នោះ​ផ្តើម​ស្នើ​ដោយ​ក្រសួង​ ​សាធារណការ​ ​និង​ដឹកជញ្ជូន​ចំនួន​ ​៤​០​មាត្រា​ ​ផ្តើម​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​ចំនួន​ ​៥​មាត្រា​ ​និង​ផ្តើម​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងយុត្តិធម៌​ចំនួន​ ​៧​មាត្រា​។​

សហការី
ជាមួយគ្នា​នេះ​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ ​បាន​ស្នើ​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ ​ផ្លូវគោក​ (​គ​.​ស​.​ច​.​គ​.) ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​នៃ​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី ​ដើម្បី​ ​បន្ត​ឆ្លង​ក្រុម​ការងារ​បច្ចេកទេស​តាម​នីតិវិធី​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ឈាន​ដល់​ការ​ស្នើសុំ​ដាក់​ជូន​ ​និង​ឆ្លង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​ម​ន្រ្តី​។​សូម​ជម្រាប​ជូន​ថា​ ​យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​នេះ​ ​ករណី​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​១​.​៥​២​០​លើក​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ ​៧​៩​៣​នាក់​ ​កើន​ឡើង​ ​៣​៧​នាក់​ ​ស្មើនឹង​ ​៥​ភាគរយ​ ​អ្នករបួស​មាន​ចំនួន​ ​២​.​០​៧​២​នាក់​ ​កើន​ឡើង​៤​៤​នាក់​ ​ស្មើនឹង​២​ភាគរយ​ដែល​ក្នុងចំណោម​អ្នក​ស្លាប់​សរុប​មាន​៧​៥​ភាគរយ​ ​គឺជា​អ្នក​ជិះ​ម៉ូតូ​៕Khmer Times


Powered by Blogger.