នា​យក​រដ្ឋ​ម​ន្រ្តី​ប្តេជ្ញាទោះកា​លៈទេសៈណាក៏ដោយ​មិនអនុញ្ញាតឲ្យរប​បខ្មែរក្រហមត្រឡប់ម​កវិញបា​នឡើយ

សម្តេចធិបតីហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​កម្ពុជា​​បាន​ប្រកាស​ថា​ ​ទោះ​កាលៈទេសៈ​ណា​ ​ក៏ដោយ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មានការ​កាប់​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្លួន​ ​ដូច​កាលសម័យ​របប​កម្ពុជា​ ​ប្រជាធិបតេយ្យ​(​របប​ខ្មែរក្រហម​)​នោះ​ឡើយ​​។​​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​ ​សម្រាប់​ជនរងគ្រោះ​ ​សាល​តាំង​ពិព័រណ៍អចិន្ត្រៃយ៍​ ​ស្តីពី​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​ ​និង​ឧទ្យាន​សម្រាប់​ការ​ចងចាំ​ ​នា​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​បាន​លើកឡើង​ថា​៖​ ​«​រាជរដ្ឋាភិបាល​នៅតែ​ចាត់​ទុក​សន្តិភាព​ជា​កត្តា​សំខាន់​បំផុត​ ​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ ​នូវ​សុខ​សន្តិភាព​នេះ​ឲ្យខាងតែ​បាន​ ​ដោយ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​អំពើ​ហិង្សា​ណាមួយ​ ​ដូច​សម័យ​ ប៉ុ​ល​ ​ព​ត​កើតឡើង​នៅ​ស្រុកខ្មែរ​យើង​មកវិញ​ម្តងទៀត​នោះ​ទេ​»​។​

​ក្នុង​ឱកាស​នោះ​សម្តេចនាយក​រដ្ឋ​ម​ន្រ្តី ​ក៏បាន​ថ្លែង​កោតសរសើរ​ ​និង​បាន​ចាត់ទុកថា​ ​អ​.​វ​.​ត​.​ក​ ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ ​ដោយ​បាន​យក​អតីត​ប្រមុខរដ្ឋ​ខ្មែរ​ (​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​) ​មក​ធ្វើការ​ជំនុំ​ជម្រះ​និង​លាតត្រដាង​ឲ្យ​ពិភពលោក​បាន​ដឹង​ទទួលយក​ការ​សម្រេច​ក្តី​ ​និង​ធ្វើឲ្យ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​អស់ចិត្ត​ ​និង​ទទួល​បាន​យុត្តិធម៌​ផង​ដែរ។សម្តេចធិបតី បានបន្ថែមថា៖ “ដោយអនុលោមតាមកិច្ចព្រមព្រៀងបន្ថែម ស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ ដែលរួមមានកិច្ចការគតិយុត្តមួយចំនួន រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ ការថែរក្សា និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ សម្រាប់ឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

Powered by Blogger.