កូរ៉េខា​ងជើង​​បាន​បាញ់​​សាកល្បង​ដោយ​ជោ​​គជ័យ​នូវ​មី​ស៊ី​ល​​ផ្លោង​ថ្មី​ដែល​មា​ន​ក្បាល​គ្រាប់​ធំ​

កូរ៉េខាងជើងបានប្រកាសថាខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មីមួយដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់ដ៏ធំអស្ចារ្យ។

រូបភាពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ រូបថត៖KCNA
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)បានរាយការណ៍នៅថ្ងៃនេះ(ថ្ងៃទី២ខែកក្កដា)ថាប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីល Hwasong-11Da-4.5 ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ដ៏ធំទំនើបទម្ងន់៤.៥តោនកាលពីថ្ងៃទី ១ខែកក្កដា។KCNAបាននិយាយថា"ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីលដែលបំពាក់ដោយក្បាលគ្រាប់ធុនធ្ងន់ក្លែងធ្វើដើម្បីផ្ទៀងផ្ទាត់ស្ថេរភាពនៃការហោះហើរនិងភាពត្រឹមត្រូវក្នុងរយៈចម្ងាយអតិបរមា៥០០គីឡូម៉ែត្រ និងចម្ងាយអប្បបរមា៩០គីឡូម៉ែត្រ" ។យោងតាម ​​KCNA កូរ៉េខាងជើងនឹងធ្វើការសាកល្បងមីស៊ីលមួយផ្សេងទៀតនៅក្នុងខែកក្កដា ដើម្បី "កំណត់លក្ខណៈនៃការហោះហើរ ការវាយប្រហារច្បាស់លាស់ និងកម្លាំងផ្ទុះនៃក្បាលគ្រាប់ដ៏ធំទំនើបនៅរយៈចម្ងាយមធ្យម២៥០គីឡូម៉ែត្រ"។មុននេះ កាលពីថ្ងៃទី១ ខែកក្កដា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS)បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ក្នុងទិសឦសានពីតំបន់មួយនៅភាគខាងលិច។ មីស៊ីលមួយបានហោះបានចម្ងាយប្រហែល៦០០គីឡូម៉ែត្រមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ប៉ុន្តែមីស៊ីលផ្សេងទៀតបានហោះបានត្រឹមតែ១២០គីឡូម៉ែត្រប៉ុណ្ណោះ មុនពេលដានរបស់វាបាត់ពីអេក្រង់រ៉ាដា។JCS បាននិយាយថាមីស៊ីលទីពីររបស់កូរ៉េខាងជើងហាក់ដូចជាហោះខុសពីធម្មតាក្នុងដំណាក់កាលដំបូង។ ប្រសិនបើ​មីស៊ីល​នេះ​បាន​ផ្ទុះ​នៅ​កណ្តាល​អាកាស នោះ​កម្ទេចកម្ទី​អាច​ធ្លាក់​ដល់​ដី​៕ពុតសាម៉ាត់


Powered by Blogger.