អ៊ុយក្រែន​បា​​​ន​បាញ់​ទម្លាក់​កាំ​ជ្រួច​មី​ស៊ីល​និងUAVរុស្ស៊ីជា​​បន្តបន្ទាប់

ក្រុងគៀវបានប្រកាសថាខ្លួនបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលរុស្ស៊ីនិងUAV ជាបន្តបន្ទាប់ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន២២៥លានដុល្លារនៅពេលជួបសមភាគីអ៊ុយក្រែននៅប្រទេសបារាំង។

អ៊ុយក្រែន​បាន​ប្រកាស​ថាខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ីនិង​UAVជាច្រើន​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​៦មិថុនា។ រូបថត៖ Ukrinform
កាលពីថ្ងៃទី៧ខែមិថុនាកងទ័ពអាកាសអ៊ុយក្រែនបានប្រកាសថាខ្លួនបានបាញ់ទម្លាក់កាំជ្រួចចំនួន៥គ្រាប់និងយន្តហោះគ្មានមនុស្សបើក(UAV) ចំនួន៩ក្នុងអំឡុងពេលការវាយប្រហារមួយយប់របស់រុស្ស៊ី។Reutersបានដកស្រង់សេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ុយក្រែនដែលនិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារតំបន់គៀវជាមួយនឹង UAVនិងមីស៊ីល Kh-101/Kh-555 ដែលបណ្តាលឱ្យមានការឆេះនៅរោងចក្រឧស្សាហកម្មមួយ។ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា (​ម៉ោង​ក្នុងស្រុក​) ហើយ​មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រង​គ្រោះ​ឡើយ ។អភិបាលនៃតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន លោក Oleh Syniehubov ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារដោយUAVបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។អ៊ុយក្រែនក៏បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ UAV ចំនួន៣លើតំបន់ Dnipropetrovsk,៧នៅតំបន់ Odesa ភាគខាងត្បូង,៣នៅតំបន់ Kherson និង២នៅតំបន់ Mykolaiv ។អភិបាល Khmelnytskyi បាននិយាយថា កងកម្លាំងអាកាសបានបាញ់ទម្លាក់គោលដៅចំនួន១១ នៅក្នុងតំបន់នេះ ហើយមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។អនុរដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន Mykola Kolisnyk បាននិយាយតាមទូរទស្សន៍ជាតិថា ការវាយប្រហាររបស់រុស្ស៊ីមិនបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលណាមួយឡើយ។រុស្ស៊ីបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងការវាយប្រហារសម្របសម្រួល។ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក Joe Biden បានជួបសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុង Normandyប្រទេសបារាំង នៅថ្ងៃទី៧ខែមិថុនា(ម៉ោងក្នុងស្រុក)ហើយនឹងប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ២២៥លានដុល្លារដល់ទីក្រុងគៀវ ។នេះជាជំនួបផ្ទាល់លើកដំបូងរវាងលោក Biden និងលោក Zelensky ចាប់តាំងពីខែធ្នូឆ្នាំមុន។នៅពេលនោះមេដឹកនាំអ៊ុយក្រែនបានទៅទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចុះបញ្ចូលសម្រាប់ការអនុម័តជំនួយបន្ថែមពីគណបក្សសាធារណរដ្ឋ។មេដឹកនាំ​អាមេរិក​និង​អ៊ុយក្រែន​​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​កិច្ច​ប្រជុំ​កំពូលG7 ក្នុង​ប្រទេស​អ៊ីតាលី។ នៅទីនេះ បណ្តាប្រទេសលោកខាងលិចនឹងពិភាក្សាអំពីការផ្ទេរទ្រព្យសម្បត្តិរុស្ស៊ីដែលជាប់គាំងចំនួន៥០ពាន់លានដុល្លារទៅអ៊ុយក្រែន។ប្រភពបាននិយាយថា សព្វាវុធថ្មីមានតម្លៃ២២៥លានដុល្លារដែលអាមេរិកបានបរិច្ចាគដល់អ៊ុយក្រែន រួមមាន កាំភ្លើងធំ និងឧបករណ៍ស្ទាក់ចាប់យន្តហោះ ក្នុងចំណោមវត្ថុជាច្រើនទៀត។អ៊ុយក្រែន​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ការពារ​តំបន់ Kharkiv បន្ទាប់​ពី​ក្រុង​ម៉ូស្គូ​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភានិង​ដណ្តើម​បាន​ភូមិ​មួយ​ចំនួន។ប្រធានាធិបតីBidenកាលពីសប្តាហ៍មុនបានផ្លាស់ប្តូរជំហររបស់លោកដោយអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារដែលមានកម្រិតនៅក្នុងទឹកដីរុស្ស៊ី។ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកលោកJonFinerបាននិយាយកាលពីថ្ងៃទី៦ខែមិថុនាថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមតាមតម្រូវការអាវុធរបស់អ៊ុយក្រែន៕ពុតសាម៉ាត់


Powered by Blogger.