វិមានក្រឹមឡាំង​បាននិយា​​យ​អំពីសុវត្ថិភា​ពនៃយន្ត​ហោះ​ដែ​​លដឹកប្រធានាធិ​​បតីPutin

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនឹងមិនប្រឈមមុខនឹងហានិភ័យសុវត្ថិភាពទេ។ប្រសិនបើធ្វើដំណើរតាមយន្តហោះក្នុងស្រុក។

នៅថ្ងៃទី១១ខែមីនាទីភ្នាក់ងារសារព័ត៌មានTass បានដកស្រង់សម្តីលោក Peskovថា"ប្រធានាធិបតីរុស្ស៊ីប្រើប្រាស់យន្តហោះក្នុងស្រុក។ទាំងនេះគឺជាមធ្យោបាយដែលអាចទុកចិត្តបានខ្លាំងណាស់"។លោក Peskov បានធ្វើការអត្ថាធិប្បាយខាងលើក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅពេលសួរអំពីគ្រោះថ្នាក់អាកាសចរណ៍នាពេលថ្មីៗនេះដែលបានឆក់យកជីវិតប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃទី ១៩ខែឧសភា និងអនុប្រធានាធិបតី Malawi លោក Saulos Chilima កាលពីថ្ងៃទី១០ខែមិថុនា។យោងតាមលោក Peskov ឧប្បត្តិហេតុបែបនេះទំនងជាមិនកើតឡើងជាមួយយន្តហោះរុស្ស៊ីទេ ព្រោះរុស្ស៊ីមានស្តង់ដារសុវត្ថិភាពតឹងរ៉ឹង។"ម៉ាស៊ីនទាំងអស់នៅក្នុងប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនមនុស្សក៏ត្រូវបានរក្សានៅកម្រិតសមស្របផងដែរ។មានស្តង់ដារតឹងរ៉ឹងណាស់ក្នុងរឿងនេះដែលជាការពិតណាស់ត្រូវតែប្រកាន់ខ្ជាប់។យើងមានភ្នាក់ងារត្រួតពិនិត្យ។ ហើយប្រព័ន្ធនេះនៅតែដំណើរការដដែល” លោក Peskov បានបន្ថែម។សារព័ត៌មាន Telegraph បានរាយការណ៍ថា កាលពីខែកុម្ភៈ មជ្ឈមណ្ឌលវាយតម្លៃទិន្នន័យគ្រោះថ្នាក់យន្តហោះ (JACDEC) បាននិយាយថាឧបទ្ទវហេតុសុវត្ថិភាពនៃការហោះហើរនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងច្រើនជាងពីរដងក្នុងឆ្នាំ២០២៣ពីឧបទ្ទវហេតុចំនួន៣៧ ក្នុងឆ្នាំ២០២២រហូតដល់៨១ករណីក្នុងឆ្នាំ២០២៣ ។បញ្ហាទាក់ទងនឹងសុវត្ថិភាពហោះហើរក្នុងឧស្សាហកម្មអាកាសចរណ៍រុស្ស៊ី រងផលប៉ះពាល់យ៉ាងធំដោយទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយប្រទេសលោកខាងលិចបន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការដាក់ទណ្ឌកម្មបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីមានការលំបាកក្នុងការថែរក្សាកងនាវារបស់ពួកគេដោយសារតែពួកគេមិនអាចទិញយន្តហោះថ្មី ឬគ្រឿងបន្លាស់។សូម្បីតែលោក Jan-Arwed Richter ស្ថាបនិក និងជានាយកប្រតិបត្តិនៃ JACDEC បាននិយាយថា ចំនួនឧបទ្ទវហេតុសុវត្ថិភាពហោះហើរនៅក្នុងប្រទេសរុស្ស៊ីអាចខ្ពស់ជាងចំនួនដែលបានរាយការណ៍ទៅទៀត៕ពុតសាម៉ាត់

Powered by Blogger.