កំពូល​អ្នក​ប្រដាល់​P​a​cqu​i​an​o​ជួ​យ​ជំរុញ​វិ​ស័​យ​​ទេសចរណ៍​រប​ស់​កម្ពុជា​

 កំពូល​អ្នកប្រដាល់​Man​n​y​ ‘​P​a​c​Man​’ ​P​a​cqu​i​an​o​បាន​ជួយ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​មុខមាត់​ជា​អន្តរជាតិ​របស់​កម្ពុជា​នៅពេលដែល​លោក​បាន​មកដល់​ទី​ក្រុងភ្នំពេញ​កាលពី​ស​ប្តាហ៍​មុន​។​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​វិមាន​៧​មករា​ ​ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​របស់​លោក​មកកាន់​ព្រះរាជាណាចក្រកម្ពុជា​ ​បន្ទាប់ពី​ឆ្នាំ​ ​២​០​១​៦​។​

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​កោតសរសើរ​ ​និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​ថា​ជា​កត្តា​ជំរុញ​សក្តានុពល​សម្រាប់​វិ​ស័​យ​កីឡា​ ​និង​ទេសចរណ៍​របស់​ប្រទេស​ ​ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេសជិតខាង​ទាំងពីរ​ ​ជាមួយនឹង​ការ​តភ្ជាប់​រវាង​ប្រជាជន​ ​និង​ប្រជាជន​។​​អតីត​សមាជិកព្រឹទ្ធសភា​ហ្វីលីពីន​រូប​នេះ​ ​បាន​សន្យា​ថា​នឹង​លើកស្ទួយ​វិ​ស័យ​កីឡា​ប្រដាល់​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ ​ជាមួយនឹង​ការពិភាក្សា​ជាមួយ​អ្នកប្រដាល់​របស់​កម្ពុជា​ ​និង​រៀបរាប់​ពី​បទពិសោធន៍​ក្នុង​អាជីព​របស់​លោក​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ឆ្នាំ​២​០​១​៦​ ​លោក​បាន​ចូលរួម​អម​ដំណើរ​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​​លោក​ ​P​a​cqu​i​an​o​ក៏បាន​ទៅលេង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃសៅរ៍​ជាមួយនឹង​ភរិយា​របស់​លោក​ផង​ដែរ​ ​និង​បាន​ស្វែងយល់​អំពី​រចនាបថ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត​វត្ត​បូ​ព៍ ​និង​ប្រាសាទ​តា​ព្រហ្ម​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ​។​ ​កាលពី​ថ្ងៃសុក្រ​ ​លោក​នឹង​ភរិយា​ក៏បាន​ទៅ​សារមន្ទីរ​ជាតិ​ ​និង​ព្រះបរមរាជវាំង​ ​ដើម្បី​ស្វែងយល់​ពី​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​។​លោក​ J​e​an​-​Ben​oî​t​ ​Lass​e​l​in​ដៃគូ​គ្រប់គ្រង​នៅ​ C4 ​Adventure​s ​បាន​លើកឡើង​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​Man​n​y​ ​P​a​cqu​i​a​o ​មកកាន់​ប្រទេស​កម្ពុជា​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិ​ស័​យ​ទេសចរណ៍​របស់​ប្រទេស​នេះ​នៅ​ទូទាំង​ពិភពលោក​តាមរយៈ​ការផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​ជា​យុទ្ធសាស្ត្រ​ពិសេស​ក្នុង​ការ​លើកស្ទួយ​វិ​ស័​យ​ទេសចរណ៍​ក្នុង​តំបន់​អា​ស៊ាន​ ​ដែល​ជា​វិ​ស័​យ​ដ៏​មាន​សក្តានុពល​។​លោក​ Cr​a​i​g​ ​Dodge​ ​ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ ​P​hare​ ​Circus​ ​បាន​និយាយ​ថា​ ​ការ​មក​ទស្សនា​ដោយ​តារា​ល្បី​ៗ​អាច​ជំរុញ​ទេសចរណ៍​ដោយធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ទាក់ទាញ​។​ ​ការ​ផ្សព្វផ្សាយ​ជា​វិជ្ជមាន​លើ​បណ្តាញ​សង្គម​របស់​ពួកគេ​ជួយ​លើក​ក​ម្ពស់​មុខមាត់​ប្រទេស​កម្ពុជា​។​អ្នកស្រី​C​l​e​m​y​B​a​l​a​sot​o​ម្ចាស់ក្រុមហ៊ុន​ ​P​hoe​n​i​x ​Lab​ ​Asia​ ​និង​នាយក​ទី​ផ្សារ​លក់​ ​Trip​o​flight​បាន​និយាយ​ផង​ដែរ​ថា​ក្នុងនាម​លោក​ជា​និមិត្តរូប​ពិភពលោក​ ​និង​ជា​អត្តពលិក​ដែល​គួរ​ឱ្យ​គោរព​ម្នាក់​បាន​បាន​ជួយ​អោយ​ប្រទេស​កម្ពុជា​ក្លាយ​ជាគោល​ដៅ​សុវត្ថិភាព​ ​និង​ជាទី​ពេញចិត្ត​សម្រាប់​អ្នក​ធ្វើដំណើរ​។​​អ្នកស្រី​បាន​បន្ថែម​ថា​ ​លំ​ហូរ​នៃ​អ្នក​មក​ទស្សនា​កម្ពុជា​តាម​រយ​កីឡាករ​ប្រដាល់​ដ៏​ល្បី​ដូចជា​រូបលោក​នឹង​មិន​ត្រឹមតែ​បង្ហាញ​ពី​សម្បត្តិ​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជំរុញ​សុច្ឆន្ទៈ​ ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផង​ដែរ​។​លោក​ ​Franc​i​s​co​ O. ​Per​o​l​នាយក​ប្រតិបត្តិ​ ​និង​ជានា​យក​សវនកម្ម​នៃ​ក្រុមហ៊ុន​ ​Yon​gan​ ​International​ ​Consulting​ ​Co​., ​L​t​d​ ​បាន​និយាយ​ថា​ ​តារា​ល្បី​ហ្វីលីពីន​អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការយល់​ឃើញ​របស់​អ្នកប្រើប្រាស់​កម្ពុជា​ចំពោះ​ផលិតផល​ហ្វីលីពីន​ ​ដែល​ធ្វើ​ឱ្យ​ទំនិញ​ដែល​ផលិត​នៅ​ហ្វីលីពីន​កាន់តែ​មាន​ភាព​ទាក់ទាញ​៕Khmer Times


Powered by Blogger.