សម្តេច​ធិបតី៖BYDរថយន្តអគ្គិស នីដ៏ធំផុតរបស់ប្រទេសចិ​នមានគម្រោងមក​នៅកម្ពុជា

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYDមានគម្រោងចូលមកបណ្តាក់ទុនដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជាដែលនេះគឺជាជោគជ័យមួយនៃសកម្មភាពដើរទាក់ម៉ូយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា៥ ០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រក្រោមការរៀបចំដោយសមាគមមូលនិធិសម្តេចតេជោ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD យើងនៅមានក្រុមហ៊ុនចំនួន ពីរទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជាបន្ទាប់ពីយើងមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វតរបស់សហរដ្ឋអាមេរិកក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុននិងក្រុមហ៊ុនហ៊ីយ៉ាន់ដាយរបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។សម្ដេចធិបតីបានបញ្ជាក់ថា ដែលនេះគឺជាការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថានៅថ្ងៃខាងមុខក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូចនិងមធ្យមនៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថារាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលអាទិភាពមួយក្នុងចំណោមអាទិភាព ទាំងប្រាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ សូមជម្រាបជូនថាបច្ចុប្បន្ននេះកម្ពុជាមានសហគ្រាសធុនមីក្រូតូចនិងមធ្យមប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្មអាជីវកម្មសរុបនិងបានផ្តល់ការងារពី៦០ភាគរយទៅ៧០ភាគរយនិងបានរួមចំណែកយ៉ាងសំខាន់នៅលើផលិតផលក្នុងស្រុក។សម្តេចធិបតីមានប្រសាសន៍ថា"នៅអាណត្តិទី៧នេះដូចគ្នាទិសដៅអាណត្តិទី៦ដែលយើងដាក់ទិសដៅចេញ២០៥០ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់អ្នកខ្លះយកអាហ្នឹងមកឌឺអ្នកខ្លះឆ្ងល់ថាហេតុអីយើងដាក់ទិសដៅខ្ពស់ ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះ ដើម្បីប្រជាពលរដ្ឋរបស់យើង" ។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចខាងលើនេះ ទាមទារឱ្យមានការដាក់ចេញ នូវទិសដៅច្បាស់លាស់ ។ស​ម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា "ដើម្បីសម្រេចភារកិច្ច យើងត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដែលមានអាទិភាព ចាំបាច់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវអាទិភាព៥ ដែលមាន កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកបដោយសមធម៌ ធានាប្រសិទ្ធភាព និងអភិវឌ្ឍន៍ដោយចីរភាព" ។សម្តេចបន្តថា នៅក្នុងអាទិភាពគោលដៅទាំង៥នេះ ដើម្បីសម្រេចគោលដៅទាំងនេះ រាជរដ្ឋាភិបាល បានកំណត់ អាទិភាព សម្រាប់ការអភិវឌ្ឍ៥ រួមមាន៖ ទី១ ការធ្វើពិពិធកម្មប្រភពនៃកំណើនទី២ លើកកម្ពស់វិស័យឯកជន ជាពិសេសលើកកម្ពស់ ទៅលើវិស័យ SME, ទី៣ លើកកម្ពស់ប្រព័ន្ធគាំពារសង្គមទី៤ ពង្រឹងការអប់រំ ចំណេះដឹងទូទៅ និងបំណិន និងទី៥គឺការពារបរិស្ថានដោយចីរភាព៕AKP


Powered by Blogger.