ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ពិចារណា​​​អំពី​​លទ្ធភាព​ទិញ​ក្រុមហ៊ុន​ផ​លិត​​អង្ករ​នៅ​​កម្ពុជា​

 ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko ​W​i​do​do​ ​បាន​ស្នើ​ឱ្យ​ទីភ្នាក់ងារ​ភ័ស្តុ​ភារ​រដ្ឋ​ (Bu​log​)ពិចារណា​អំពី​លទ្ធភាព​ទិញ​ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​កម្ពុជា​។​នេះបើតាមការចេញផ្សាយ​V​N​A។

លោក​បាន​បញ្ជាក់​ថា​​វា​ជា​ការ​ប្រសើរ​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ផលិត​តែមួយ​ ជាជាង​ការ​បន្ត​នាំចូល​ពី​ប្រទេសជិតខាង​។​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ថា​ ​ឥណ្ឌូ​នេ​ស៊ី​ ​គឺជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាងគេ​ទី​៤​របស់​ពិភពលោក​ ​ដោយ​ផ្អែកលើ​ផលិតកម្ម​ប្រចាំ​ឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល​៥​ ​ឆ្នាំ​កន្លងមក​នេះ​។​ ​ប៉ុន្តែ​ ​ប្រទេស​នេះ​នៅតែ​បន្ត​នាំចូល​អង្ករ​ ​ដោយសារ​អង្ករ​ក្នុងស្រុក​មាន​តម្លៃ​ខ្ពស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ជាពិសេស​ ​បាតុភូត​អាកាសធាតុ​ ​E​l​ N​in​o ​និង​រដូវប្រាំង​អូស​បន្លាយ​ក្នុង​តំបន់​ ​បាន​ធ្វើ​ឱ្យ​ផលិតកម្ម​ស្រូវ​ក្នុងស្រុក​ធ្លាក់ចុះ​។​យោង​តាម​ Bu​log​ ​ឥណ្ឌូ​នេ​ស៊ី​បាន​ទិញ​អង្ករ​ចំនួន​ ​១​,​៩​ ​លាន​តោន​ក្នុងឆ្នាំនេះ​ ​ដែល​ស្មើនឹង​ ​៥​២​% ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។​ ​កាលពីឆ្នាំមុន​ ​ឥណ្ឌូ​នេ​ស៊ី​បាន​នាំចូល​គ្រាប់​ធញ្ញជាតិ​ចំនួន​ ​៣​,​៣​ ​លាន​តោន​៕

Powered by Blogger.